លោក ឈាង វុន​៖ សភា​មិនអាច​ការពារ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​ទេ​ និពន្ធដោយ : ម៉ៅ សុផា       June-06-2016, 11:05 am         3322

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ឈាង វុន​៖ សភា​មិនអាច​ការពារ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​ទេ​​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភាជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋសភា​មិនអាច​ការពារ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​បាន​នោះទេ ពីព្រោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកធ្វើ​ខុស​ដោយ​ខ្លួនឯង​។

​អ្នកនាំពាក្យ​រដ្ឋសភាជាតិ បាន​លើកយក​មាត្រា​ទី​៥ នៃ​លក្ខន្តិកៈ​របស់​តំណាងរាស្ត្រ មក​ធ្វើជា​អំណៈ​អំ​ណា​ង ដោយ​លើកឡើងថា តំណាងរាស្ត្រ​គ្រប់រូប​មិនអាច​យក​អភ័យឯកសិទ្ធិ​របស់ខ្លួន​ទៅធ្វើ​អ្វី​ផ្តេសផ្តាស​នោះទេ​។

​លោក ឈាង វុ​ន បញ្ជាក់​បែបនេះ គឺ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​លើ​សំណើសុំ​អន្តរាគមន៍​ពី​រដ្ឋសភា ជុំវិញ​ស្ថាប័នរដ្ឋ​រំលោភ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​។  លោក ​សង្កត់ធ្ងន់​ទៀតថា បញ្ហា​របស់​តំណាងរាស្ត្រ គឺជា​រឿង​បុគ្គល មិនមែនជា​រឿង​សមូហភាព​នោះឡើយ​៕