ACU បដិសេធ​បណ្តឹងរបស់​លោក រស់ សារ៉ុម ដែល​ប្តឹង​មន្រ្តីគ.ជ.ប រឿង​ពុករលួយ​ និពន្ធដោយ : រឿន ភារុន       June-06-2016, 11:11 am         2555

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ACU បដិសេធ​បណ្តឹងរបស់​លោក រស់ សារ៉ុម ដែល​ប្តឹង​មន្រ្តីគ.ជ.ប រឿង​ពុករលួយ​លោក រស់ សារ៉ុម នៅខាងស្តាំ កំពុងនិយាយអង្គភាពប្រឆាំងអំពើ​ពុករលួយ បានបដិសេធចំពោះបណ្តឹង​របស់​លោក រស់ សារុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ដែលប្តឹង​មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៤ រូបពាក់​ព័ន្ធនឹងរឿង​ពុក​រលួយ​ក្នុងការតែងតាំង​មន្រ្តីរាជការស៊ីវិលគ.ជ.ប ទៅអង្គភាពប្រឆាំងអំពើពុករលួយ។

នៅក្នុងកិច្ចពិភាក្សានៅទីស្តីការ ACU នៅព្រឹកនេះ លោក ឱម យ៉ិនទៀង បញ្ជាក់ថា បណ្តឹងរបស់​លោក រស់ សារ៉ុម មិនមានភស្តុតាងជាក់លាក់នោះទេ​ ។ លោកបញ្ជាក់ថា នៅក្នុងច្បាប់ការតែងតាំងមន្រ្តីគ.ជ.ប មិនមានវិវាទ​សារធារណៈនោះឡើយ។ ប៉ុន្តែលោក ឱម យ៉ិនទៀងថា បើសិនជាមានការសូកប៉ាន់ដើម្បីជាថ្នូរនឹងការតែងតាំង​ ទើប​អង្គភាពរបស់លោកចាត់ការ តែលោករស់ សារ៉ុម គ្មានភស្តុតាងនោះទេ៕