ឃាត់ខ្លួន​អ្នក​ស្លៀកពាក់​ខ្មៅ​៧​នាក់​នៅ​ខណ្ឌដង្កោ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ស្លៀកពាក់​ខ្មៅ​ក្នុង​យុ​ទ្ឋ​នា​ការ «​ថ្ងៃ​ចន្ទ​អាវ​ខ្មៅ​» ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​តំណាងរាស្ត្រ និង​សកម្មជន​បក្ស​ប្រឆាំង​និង​ក្រុម​សង្គម​ស៊ី​វិល ពិសេស​មន្ត្រី​អង្គការ​អា​ដ​ហុ​ក​និង​គ​.​ជ​.​ប ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ​មនុស្ស​ទាំង​០៧​នាក់​នោះ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​សួរនាំ​នៅ​អធិការ​នគរបាល​ខណ្ឌដង្កោ ក្រោយ​ការ​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ បន្ទាប់​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ​កង់​៣ (​តុ​ក​ៗ) ក្នុង​បំណង​ឆ្ពោះទៅ​ព​ន្ឋ​នាគារ​ព្រៃ​ស​នោះ ៕