​វីដេអូ៖ យាយរ័ត្ន ​បកស្រាយ​រឿង​ប្រជ្រុយ​នៅ​កណ្ដាល​ថ្ងាស ​និង​កំភួនជើង ​បើ​មាន​គួរ​ប្រុងប្រយ័ត្ន​

អប្បិយជំនឿ៖ ប្រជ្រុយ ជាសញ្ញាសំគាល់ដ៏សំខាន់មួយ សម្រាប់មនុស្សម្នាក់ៗ ហើយប្រជ្រុយនេះ មានច្រើនប្រភេទណាស់ ថែមទាំងមាននៅគ្រប់កន្លែងទូទាំងដងខ្លួនរបស់មនុស្សផងដែរ ប៉ុន្តែមិនមែនមានន័យថា មនុស្សម្នាក់ៗ សុទ្ធតែមានប្រជ្រុយនៅសព្វកន្លែងដូចតែគ្នានោះទេ គឺអ្នកខ្លះក៏មានច្រើន ហើយអ្នកខ្លះទៀត ក៏មានតិចតួច ឬនៅកន្លែងផ្សេងៗ ប៉ុន្តែសំដៅនៃប្រជ្រុយនីមួយៗនោះ គឺសុទ្ធតែមានអត្ថន័យរបស់វាទាំងអស់។

ជាក់ស្ដែងនៅក្នុងថ្ងៃនេះ លោក យាយរ័ត្ន គ្រូទាយល្បីឈ្មោះ ប្រចាំនៅមុខព្រះបរមរាជវាំង បានទម្លាយប្រាប់គេហទំព័រព័ត៌មាន KQUBE.NET នូវលក្ខណៈប្រជ្រុយចំនួនពីរកន្លែងលើដងខ្លួនដូចប្រធានបទខាងលើ គឺបង្ហាញថាជាប្រជ្រុយមានលក្ខណៈមិនល្អឡើយ សម្រាប់មនុស្សទូទៅ បើសិនជាអ្នកណាម្នាក់មានប្រជ្រុយចំពីរកន្លែងនេះ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ឬត្រូវធ្វើពិធីបែងចោល ដើម្បីទទួលសុខសប្បាយមកវិញ ឬកាត់គ្រោះទាំងនោះ កុំឲ្យកើតមានចំពោះខ្លួន។
ដើម្បីចង់ដឹងថា មនុស្សដែលមានប្រជ្រុយ ស្ថិតនៅត្រង់ ថ្ងាស និងកំភួនជើង មានទំនាយដូចម្ដេចនោះ សូមស្ដាប់ការបកស្រាយទាំងស្រុងរបស់លោកយាយ រ័ត្ន ដែលមានវីដេអូបង្ហាញជូនទស្សនានៅខាងក្រោមនេះ។ សូមបញ្ជាក់ថា វីដេអូនេះ គ្រាន់តែជាការទស្សន៍ទាយ តាមបែបអប្បិយជំនឿ ឬតាមការបកស្រាយរបស់គ្រូទាយម្នាក់ប៉ុណ្ណោះ ប៉ុន្តែត្រង់ថា សំដៅប្រជ្រុយស្ថិតនៅកន្លែងលើកឡើងខាងលើនោះ ពិតជាបែបនោះមែន ឬយ៉ាងណា គឺអាស្រ័យលើប្រិយមិត្ត ទស្សនិកជនអ្នកជឿ ឬមិនជឿ សម្រេចលើការកត់សំគាល់ដោយខ្លួនឯង ហើយសូមប្រកបដោយការពិចារណាខ្ពស់៕

ប្រភព៖ kqube

  • ​វីដេអូ៖ យាយរ័ត្ន ​បកស្រាយ​រឿង​ប្រជ្រុយ​នៅ​កណ្ដាល​ថ្ងាស ​និង​កំភួនជើង ​បើ​មាន​គួរ​ប្រុងប្រយ័ត្ន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ចំនេះដឹង
Tags: