រដ្ឋសភា​ឲ្យ​លោក អ​ង្អ​វង្ស វ​ឌ្ឍា​នា ចូល​បំភ្លឺ​ថ្ងៃ​ទី​០៩ មិថុនា

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​ជាតិ​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៦ នីតិកាល​ទី​៥​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មិថុនា ២០១៦ ដើម្បី​សាកសួរ​និង​ស្តាប់​ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម លោក អង្គ​វង្ស វ​ឌ្ឍា​នា ពាក់​ព័​ន្ឋ​នឹង​ការ​អនុវត្ត​ច្បាប់​និង​ប្រ​ព័​ន្ឋ​តុលាការ​នៅ​កម្ពុជា ។

នេះ​បើ​យោង​តាម​លោក​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន ដែល​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​វិមាន​រដ្ឋសភា​នា​ប៉ុន្មាន​នាទី​មុន​នេះ ៕