គូស្នេហ៍​កម្សត់ ម្ខាង​ដេក​ក្រាប​ផ្ទឹម​នឹង​កន្ទេល ​ម្ខាង​ជា​ស្រី​ស្អាត​

Videos


ក្រោយពីបណ្តាញសង្គមជាច្រើនបានចេញផ្សាយនូវកម្រងរូបភាពសែនព្រេនជាប្តីប្រពន្ធរបស់គូស្នេហ៍ក្រីក្រថ្មោងថ្មីមួយគូដែលប្តីពិការពោបសំពះផ្ទឹមនៅលើកន្ទេលឯកូនស្រីមានវ័យក្មេងស្រស់ស្អាតបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

ពេលបានឃើញរូបថតរៀបការសែនព្រេននោះហើយមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសរសេរសារជូនពរដល់ពួកគេទាំងពីរឲ្យមានសុភមង្គលនិងស្រឡាញ់គ្នាជារៀងរហូត ។ បើតាមពត៌មានដែលទទួលបានមុនពេលធ្វើពិធីសែន ព្រេនភាគីកូនក្រមុំបានធ្វើការសម្រេចចិត្តនិងប្តេជ្ញាចិត្តយ៉ាងមុតមាំថាទោះបីជារូបបងមានលក្ខណៈនិងកាយសម្បទាមិនដូចជាមនុស្សប្រុសដទៃទៀតក្តីក៏អូនស៊ូស្លាប់រស់និងថែរក្សាបងអស់មួយជីវិតដែរ ។

ក្រោយពីមានការបង្ហោះរូបភាពសែនព្រេនជាប្តីប្រពន្ធរបស់គូស្នេហ៍ទាំងពីរនេះមកមានស្ត្រីម្នាក់បានប្រកាសនៅលើបណ្តាញសង្គមថាបើបងប្អូនណាបានដឹងថាមង្គល ការដ៏កម្សត់នេះសូមជួយប្រាប់ផងព្រោះការរៀបការនេះឪពុកម្តាយនាងអត់ដឹងឡើយ ៕ សុថាត់