ប្រធានាធិបតី​​​​ហ្វីលីពីន​ថ្មី​​ ជំរុញ​​ឲ្យ​សាធារណជន​​​​​​​​​សម្លាប់​​ឧក្រិដ្ឋជន​​ ​និង​​ផ្ដល់​​រង្វាន់​ធំ

​ប្រធានាធិបតី​​​​​​​​ហ្វីលីពីន​លោក​​​ Rodrigo Duterte ​ទើប​​ជាប់​​ឆ្នោត​​​​​​​​​​​​ បាន​ជំរុញ​​​​ឲ្យ​សាធារណជន​​​​ចូល​រួម​​​​​​យុទ្ធនាការ​​បង្ក្រាប​​​​​​​​​​បទ​ល្មើស​​​​​​​​​​​ និង​​​​​​ផ្ដល់​​​​ប្រាប់​រង្វាន់​ធំ​​​​​បើ​សម្លាប់​​​​មេ​ខ្លោង​​គ្រឿង​​ញៀនបាន​។

 

ប្រធានាធិបតី​​​​ហ្វីលីពីន​ថ្មី​​ ជំរុញ​​ឲ្យ​សាធារណជន​​​​​​​​​សម្លាប់​​ឧក្រិដ្ឋជន​​ ​និង​​ផ្ដល់​​រង្វាន់​ធំ

ការ​ប្រកាស​​​របស់​​លោក​ ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​​ថ្ងៃ​សៅរ៍​​ទី​​៤មិថុនា​ ​ដោយ​​ឲ្យ​​មន្ត្រី​​​​​របស់​ខ្លួន​​​​​ផ្ដល់​រង្វាន់​​​​ចំពោះ​​​អ្នក​​​​​បាន​សម្លាប់​​ឧក្រិដ្ឋ​ជន​​​​ផ្ទាល់​ដៃ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​​បានថ្លែង​ទៅកាន់​អ្នក​គាំ​ទ្រ​ថា​​ “​​ប្រសិន​​បើ​​​​​​ឧក្រិដ្ឋជន​ជា​អ្នក​​ជិត​ខាង​របស់​អ្នក ​សូម​​​ទូរសព្ទ​​ហៅ​ពួក​យើង ​​​​ប៉ូលិស​​ឬ​​​​​ក៏​​ចាត់​ការ​​ខ្លួន​ឯង​​​ ប្រសិន​​បើ​​​អ្នក​​មាន​កាំ​ភ្លើង​។ ​​ខ្ញុំ​គាំ​ទ្រ​​អ្នក​​​ជា​និច្ច។​​​​​ ​​បើ​សិន​​​​​​​​​មាន​ការ​​​​​​វាយ​​តដៃ​គ្នា​​ ​​អ្នក​​អាច​​សម្លាប់​​​គេ​ភ្លាម​​ ខ្ញុំ​នឹង​ឲ្យ​មេដាយ”។

 

​Duterte បាន​សង្កត់​ធ្ងន់​ថា​​​ ​​”អ្នក​​​ប្រើ​ប្រាស់​គ្រឿង​ញៀន​​​​​​​​​មិន​​អាច​ទុក​​ឲ្យ​រស់​បាន​ទេ ​ប្រសិន​​បើ​អ្នក​​ពាក់ព័ន្ធ​​​​​​គ្រឿង​ញៀន​ ​ខ្ញុំ​នឹង​​សម្លាប់​អ្នក ​ខ្ញុំ​​​ពិត​ជា​សម្លាប់​​អ្នក”។​​ លោក​​បន្ត​ថា​ ​​យុទ្ធនាការ​​​ប្រឆាំង​​នេះ​​​​នឹង​ក្លាយ​​ជា “សង្គ្រាម​បង្ហូរ​ឈាម​”​ ​​​ព្រោះ​​​លោក​​​ផ្តល់​​​ប្រាក់​​​​ទៅ​ឲ្យ​អ្នក​​​សម្លាប់ឧក្រិដ្ឋ​ជន​។ ​បើ​​សម្លាប់​មេខ្លោង​​គ្រឿង​ញៀន​​​បាន​ លោក​នឹង​​ជូន​ ១០៧ ០០០​​ដុល្លារ​អាមេរិក​ទៀត​ផង​។ ​​​Duterte ​និយាយ​ ទាំង​សើច។

 

លោក Duterte ​វ័យ ៧១​ឆ្នាំ​​នេះ បាន​ឈ្នះ​​ការ​បោះ​ឆ្នោត​​​​ប្រធានាធិបតី​​​ហ្វីលីពីន​​កាល​ពី​ខែ​មុន​ ​​និង​​តែង​តែ​ឡើង​​​​​និយាយ​លើ​វេទិកា​សាធារណៈ​​​​​​​ស្ដី​ពី​​យុទ្ធនាការ​ប្រឆាំង​​ឧក្រិដ្ឋកម្ម​​​ដោយ​គ្មានការ​​​​​យោគយល់៕

 

ប្រធានាធិបតី​​​​ហ្វីលីពីន​ថ្មី​​ ជំរុញ​​ឲ្យ​សាធារណជន​​​​​​​​​សម្លាប់​​ឧក្រិដ្ឋជន​​ ​និង​​ផ្ដល់​​រង្វាន់​ធំ

 

ចុចអាន៖ ចិន​កម្ទេច​ ចេក​​ខូច​គុណភាព​នាំ​ចូល​ពី​ហ្វីលីពីន​​ជិត​​​ ៣៥​​​តោន​

ចុចអាន៖ ​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ

ចុចអាន៖ Mocha Girlsក្រុម​រាំ​ហ្វីលីពីន​ពូកែ​រាំ​ចង្វាក់Twerk

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ AsiaOne