ក្មេងប្រុស​ស្រី ២ នាក់ លង់ទឹក​ស្រះ​ស្លាប់​នៅ​ក្រុងកែប

Videos


ម្តាយឪពុកយំបោកខ្លួនបោកប្រាណក៏ព្រោះតែកូនដែលកំពុងស្រឡាញ់បានលង់ទឹកស្លាប់គួរឲ្យសង្វេគបំផុតកុមារា កុមារី ២ នាក់ បានលង់ទឹកស្រះស្លាប់ត្រូវក្រុមគ្រួសារប្រទះឃើញនៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ។

នគរបាលក្រុងកែបបានឲ្យដឹងថាកុមាររងគ្រោះបានចេញពីផ្ទះទៅលេងក្នុងទឹកស្រះខាងលើតាំងពីម៉ោង ៣ រសៀល ក្រុមគ្រួសារបាត់យូរក៏ដើររកជាមួយប្រជាពលរដ្ឋស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង ២ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ។

ក្មេងប្រុស​ស្រី ២ នាក់ លង់ទឹក​ស្រះ​ស្លាប់​នៅ​ក្រុងកែប

កុមាររងគ្រោះទាំង ២ នាក់ ទី ១ -ឈ្មោះ ឌី ម៉ាត់ទ្រី ភេទប្រុស អាយុ ៩ ឆ្នាំ និង ទី ២-ឈ្មោះ ស៊ុន សៀវលី ភេទស្រី អាយុ ៨ ឆ្នាំ កុមារទាំង ២ មានផ្ទះនៅក្បែរគ្នានិងរស់នៅក្នុងភូមិកើត ហេតុខាងលើ ៕ សុថាត់