ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​

ជើង​ហោះ​ហើរ​​​​មួយ​របស់​​​​ម៉ាឡេស៊ី​​ ដែល​​បាន​​​​ដឹក​អ្នក​ដំណើរ​៣៧៨​នាក់ និង​​បុគ្គលិក​​បម្រើ​ការ​​លើ​យន្តហោះ​​​​ចេញ​ពី​​ក្រុង​ឡុងដុង​​ ទៅ​កាន់​​ទី​ក្រុង​កូឡាឡាំពួរ​​​ បាន​រង​សម្ពាធ​ខ្យល់ (Turbulence)​ក្នុង​ពេល​ធ្វើ​ដំណើរ​ កាល​ពី​ថ្ងៃ​​អាទិត្យ​កន្លង​ទៅ បណ្ដាល​ឲ្យ​​អ្នក​ដំណើរ​មួយ​ចំនួន​បាន​រង​របួស។

 

ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​

 

​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​ថា តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​របស់​ក្រុមហ៊ុន​អាកាសចរ​ម៉ាឡេស៊ី​ ជើង​ហោះ​ហើរ MH1 ដែល​​ប្រតិបត្តិការ​ដោយ​​យន្តហោះ​ Airbus A380 បាន​​រង​សម្ពាធ​ខ្យល់​​អំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ឈូង​សមុទ្រ​ Bay of Bengal នៃ​​ប្រទេស​ឥណ្ឌា​​ដែល​បណ្ដាល​ឲ្យ​​អ្នក​ដំណើរ​​​មួយ​ចំនួន​ “រង​របួស​តិច​តួច”។

 

បើ​តាម​កាសែត​ The Star របស់​ម៉ាឡេស៊ី​ បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​៣៤​នាក់​​នៅ​លើ​យន្តហោះ​នោះ​បាន​រង​របួស។

 

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុមហ៊ុន​អាកាសចរ​​​​ម៉ាឡេស៊ី​​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ខាង​លើ​បាន​​ទៅ​ដល់​​ព្រលាន​យន្តហោះ​​អន្តរជាតិ​កូឡាឡាំពួរ​​ដោយ​សុវត្ថិភាព​​ ចំណែក​ក្រុម​​​ការងារ​ជួយ​សង្គ្រោះ​​ និង​​មន្ត្រី​ជាន់​ខ្ពស់​របស់​​ក្រុមហ៊ុន​​​ក៏​បាន​ទៅ​ពិនិត្យ​​​មើល​ជើង​ហោះ​ហើរ​​​ផង​ដែរ។

 

ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​

 

ដោយ​ឡែក​​​សារព័ត៌មាន​ក្នុង​ស្រុក​ម៉ាឡេស៊ី Bernama បាន​បង្ហាញ​រូបភាព​មួយ​ចំនួន​នៅ​លើ​យន្តហោះ​ ដែល​គេ​ឃើញ​មាន​​របស់​របរ​របស់​អ្នក​ដំណើរ​​ និង​សម្ភារៈ​ជា​​ច្រើន​​លើ​យន្តហោះ​នៅ​រាយប៉ាយ​​ពាស​ពេញ៕

 

ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​
ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​
ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​
ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​

 

ចុចអាន៖  មើល​ទិដ្ឋភាព​ជើង​ហោះហើរ​ប្រណីត​បំផុត​ក្នុង​លោក​​តម្លៃ​​ ១ ៨០០០ ដុល្លារ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia, dailymail

​​

​​