​​ក្រុមហ៊ុន​ផលិត​ហ្គេម​សិង្ហបុរី​ ​មាន​ភាគហ៊ុន​ថ្មី​ជា​កំពូល​អ្នក​ប្រដាល់​ហ្វីលីពិន

ក្រោយ​ពី​ទទួល​បាន​ដំណែង​ ​ក្នុង​សភា​ហ្វីលីពីន​ ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ​Many Pacquiao​​​ ក៏​បាន​បោះ​ទុន​​វិនិយោគ​លើ​ក្រុមហ៊ុន​ផលិត​ហ្គេម​ស្មាតហ្វូន​មួយ​របស់​សិង្ហបុរី​ ​។​

 

​​ក្រុមហ៊ុន​ផលិត​ហ្គេម​សិង្ហបុរី​ ​មាន​ភាគហ៊ុន​ថ្មី​ជា​កំពូល​អ្នក​ប្រដាល់​ហ្វីលីពិន

 

ថវិកា​ប្រមាណ​ ​៦០​ ​លាន​ដុល្លារ​ ​ត្រូវ​ ​Many​ ​Pacquiao​ ​​ប្រើ​សម្រាប់​ទិញ​ភាគហ៊ុន​ ​៥​ ​%​ ​នៃ​ក្រុមហ៊ុន​ ​Gtoken​ ​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ផលិត​ហ្គេម​ ​និង​សេវា​ផ្សាយ​ពាណិជ្ជកម្ម​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​ដ៏​ធំ​មួយ​របស់​សិង្ហបុរី​ ​។​ ​ក្នុង​នោះ​អ្វី​ដែល​ចាប់​អារម្មណ៍​បំផុត​គឺ​ ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​វិនិយោគ​នេះ​ ​គឺ​ធ្វើ​នៅ​ស្រុក​កំណើត​របស់​ ​Pacquiao​ ​ផ្ទាល់​តែ​ម្ដង​ ​។​

 

​​ក្រុមហ៊ុន​ផលិត​ហ្គេម​សិង្ហបុរី​ ​មាន​ភាគហ៊ុន​ថ្មី​ជា​កំពូល​អ្នក​ប្រដាល់​ហ្វីលីពិន

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ​សព្វ​ថ្ងៃ​នេះ​ ​Gtoken​ ​កំពុង​ផ្ដល់​សេវា​ដល់​អតិថិជន​ច្រើន​ជាង​មួយ​លាន​នាក់​ ​នៅ​តាម​តំបន់​ជា​ច្រើន​ដូច​ជា​ ​អាស៊ី​ខាង​ត្បូង​ ​តៃវ៉ាន់​ ​និង​ប្រទេស​ចិន​ ​។​

 

អាន​បន្ត​ ​៖​  Homepage ថ្មី​របស់​ Apple ឧទ្ទិស​ដល់​ស្ដេច​ប្រដាល់​ Muhammad Ali

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ ​techinasia​