ឆុង​ស្លឹក Cherry ក្រៀម​ជាមួយ​ស្រា​បៀរ ដើម្បី​ព្យាបាល​ថ្លើម​!

    ​Cherry បាន​ជាប់​ក្នុង​ប្រភេទ​នៃ​អាហារ​ដែលមាន​សុខ​ភាពល្អ​បំផុត​។ ពួកវា​សម្បូរ​ទៅដោយ​វីតាមីន A, C, E និង​អាស៊ីតហ្វូលីក ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក និង​សរសៃ ដូច្នេះ​អ្នក​គួរ​ពិសា​ផ្លែ​នេះ​ឱ្យបាន​ច្រើន​តាម​ការគួរ​។​

​    ​ដោយឡែក​ស្លឹក Cherry ក្រៀម​ដែល​ឆុង​ធ្វើ​តែ​ផឹក អាចជួយ​បណ្តេញ​គ្រួស​ក្នុង​តម្រងនោម កម្ចាត់​ជាតិ​ខ្លាញ់​ក្រោម​ស្បែក ព្យាបាល​អាកា​រៈងាប់​លិង្គ ព្យាបាល​ជំងឺ​តម្រងនោម ព្យាបាល​ជំងឺថ្លើម​កម្រិត​ស្រាល និង​ព្យាបាល​ក្អក​រ៉ាំ​រ៉ៃបាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ស្លឹក Cherry ក៏ត្រូវ​បាន​ប្រើ​សម្រាប់​ថែ​សម្រស់ និង​ជួយ​កម្ចាត់​អង្គែ​លើ​ស្បែកក្បាល​និង​ត្របកភ្នែក​ហើម ព្រមទាំង​ជួយ​បញ្ចុះទម្ងន់​ផងដែរ​។​

​    ​ប្រសិនបើ​ដាក់​ស្លឹក Cherry ស្រស់​ចូលក្នុង​ស្រា​បៀរ វា​នឹង​ក្លាយទៅជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​សម្រាប់​រាងកាយ​និង​ដើរតួនាទី​សំខាន់​ក្នុង​រក្សា​សម្រស់​ស្បែក​។​

​    ​វា​ក៏​ជួយ​ជំរុញ​ឱ្យ​កោសិកា​ងើបឡើង​វិញ​ឆាប់រហ័ស បន្ទាប់ពី​វះកាត់​។ ហើយ​វា​នៅ​ជួយ​កាត់បន្ថយ​ការ​រលាក ការពារ​ប្រព័ន្ធ​ប្រសាទ ជួយ​បង្ការ​ជំងឺមហារីក ជាពិសេស​មហារីក​ពោះវៀនធំ ព្យាបាល​បញ្ហា​គេង​មិន​លក់ និង​ព្យាបាល​រោគសញ្ញា​អស់​រដូវ​ទៀតផង​។ 

​    ​* រូបមន្ត​ធ្វើ​
​    ​ស្លឹក Cherry ក្រៀម​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយ​ស្រា​បៀរ​បី​កែវ​។ រួច​យក​វា​ដាំ​ឱ្យ​ពុះ បន្ទាប់មក​បើកភ្លើង​រុយៗ ៣០ ទៅ ៤០ នាទី​ទៀត​។ ដក​វា​ពីលើ​ច​ង្គ្រា​ន​ទុកចោល​ឱ្យ​ត្រជាក់ រួច​ស្រង់​កាក​ចេញ​។ ផឹកស្រា​បៀរ​នោះ ២ ស្លាបព្រា​បាយ បី​ដង​ក្នុង​មួយថ្ងៃ​ក្រោយ​បាយ​រួច​។ សល់​ប៉ុន្មាន​ត្រូវ​ផឹក​ឱ្យអស់​មុន​ចូល​គេង​។​

​    ​ការព្យាបាល​ជំងឺ​ដែល​បាន​រៀបរាប់​ខាងលើ​អាច​ប្រើពេល ១ ទៅ ២ ខែ ជាពិសេស​សម្រាប់​អ្នកមាន​បញ្ហា​រលាក​ថ្លើម​កម្រិត​ស្រាល​៕