ទិវា​បរិស្ថាន​ជាតិ និង ពិភពលោក​៥​មិថុនា​នៅ​ស្រុក​ពោធិ​រៀង​

ទិវា​បរិស្ថាន​ជាតិ និង ពិភពលោក​៥​មិថុនា​នៅ​ស្រុក​ពោធិ​រៀង​



ព្រៃវែង​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​ស្រុក​ពោធិ​រៀង បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង ពិភពលោក​៥​មិថុនា ស្ថិតនៅ​វត្ត​ច័ន្ទគ្រឹស្នា ភូមិ​ពោធិ​រៀង​ជើង ក្នុង​គោលបំណង​ដាំ​ដើមឈើ​នៅ​ក្នុង​បរិវេណ​វត្ត​ និង​សម្អាត​បរិស្ថាន​។

លោក​ជា សុ​មេធី ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង និង​លោក ស្បោង សា​រ៉ា​ត ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត រួម​នឹង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ដាំ​កូនដើម​ចម្រុះ​ប្រមាណ​៣០០​ដើម ដើម្បី​ទុកជា​កេរ្តិ៍មរតក​សម្រាប់​កូនចៅ​ទៅ​ថ្ងៃ​អនាគត។

លោក​ទាំងពីរ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទើប​រៀបការ​សូម​មក​ដាំ​ដើមឈើ​នៅ​តាម​វត្ត​អារាម​ទុកជា ទួល​សាធារណៈ វត្ថុ​អនុស្សាវរីយ​ឲ្យ​បាន​គ្រប់គ្នា ជាពិសេស​ការ​ចូលរួម​ដាំ​កូនឈើ​នៅ​ថ្ងៃនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បងប្អូន​ស្រឡាញ់​ព្រៃឈើ ដើមឈើ​មាន​សារៈសំខាន់​ណាស់​មិន​ត្រឹមតែ​ផ្តល់​ម្លប់​សម្រាប់​ជ្រប​កោន អុស ធ្យូង សម្រាប់​ដុត និង​សម្រាប់​ធ្វើ​ជា​សម្ភារៈ​ប្រើប្រាស់ ផ្ទះ​សម្បែង សាលារៀន វត្ត​អារាម និង​សំណង់​ផ្សេងៗ​ប៉ុណ្ណោះ​នោះ​ទេ ថែមទាំង​ជួយ​សំអាត​បរិស្ថាន​របស់​យើង​ឲ្យ​មាន​ពណ៌​បៃតង និង​ស្រស់បំព្រង​ថែមទៀត។ ដូច្នេះ​ក្រោយពី​ដាំ​រួច សូម​ជួយ​ថែរក្សា ការពារ ទាំង​អស់​គ្នា​ និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​បានជា​អតិបរមា៕ទិវា​បរិស្ថាន​ជាតិ និង ពិភពលោក​៥​មិថុនា​នៅ​ស្រុក​ពោធិ​រៀង​

ទិវា​បរិស្ថាន​ជាតិ និង ពិភពលោក​៥​មិថុនា​នៅ​ស្រុក​ពោធិ​រៀង​

ទិវា​បរិស្ថាន​ជាតិ និង ពិភពលោក​៥​មិថុនា​នៅ​ស្រុក​ពោធិ​រៀង​

ទិវា​បរិស្ថាន​ជាតិ និង ពិភពលោក​៥​មិថុនា​នៅ​ស្រុក​ពោធិ​រៀង​