Coach ទាំង ៤ រូប ស្រក់​ទឹកភ្នែក​ដោយសារ ឡេង ធីតា (​មាន​វីដេអូ​)​

ក្រោយពីបញ្ចេញសមត្ថភាពបានយ៉ាងល្អនៅលើឆាក The Voice កាលពីយប់មិញនេះ បេក្ខនារី ឡេង ធីតា ដែលទស្សនិកជនឱ្យរហស្សនាមថា យក់ ឋិតរដ្ឋា ទី ២ គឺទទួលបានការកោតសរសើរយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ គឺបេក្ខនារីរូបនេះត្រូវចាកចេញពីកម្មវិធីក្រោមបរិយាកាសទឹកភ្នែក បន្ទាប់ពីគ្រូបង្វឹកមិនបានជ្រើសរើសទៅវគ្គបន្ត ។

Coach ទាំង ៤ រូប ស្រក់​ទឹកភ្នែក​ដោយសារ ឡេង ធីតា (​មាន​វីដេអូ​)​

ពិតជាគួរឱ្យសោកស្តាយណាស់ដែលលោក ណុប បាយ៉ារិទ្ធ ត្រូវបាត់បង់កូនក្រុមម្នាក់ពោរពេញដោយសមត្ថភាពដូចជាបេក្ខនារី ឡេង ធីតា នេះ ។ ក្រោយការប្រកាសជ្រើសរើសរបស់ Coach មិនមែន ឡេង ធីតា ភាពក្តុកក្តួលអួលដើម-ក បានកើតឡើងពេញឆាក ទន្ទឹមនឹងនោះភាពខ្សឹបខ្សួលអួលពេញដើមទ្រូងនៃគ្រូបង្វឹកទាំង ៤ រូប ក៏ចាប់កើតមានដែរ ស្របពេលបេក្ខនារី ឡេង ធីតា ចាប់កាន់ម៉ៃក្រូហ្វូនបន្លឺសំឡេងទាំងអួលអាក់ មានលាយឡំទឹកភ្នែកហូរពេញផ្ទៃមុខថ្លែងអំណរគុណដល់អ្នកគាំទ្រ និង គ្រូបង្វឹក ។ នេះបរិយាកាសទឹកភ្នែកមួយដែលធ្វើឱ្យ Coach ណុប បាយ៉ារិទ្ធ និង Coach ៣ រូប ទៀត មិនអាចទប់ទឹកភ្នែកមិនបាន ហើយសូម្បីតែពិធីករទាំងពីរ និង ប្រិយមិត្តគាំទ្រ ក៏មានតំណក់ទឹកភ្នែករមាលលើថ្ពាល់តាមនាងដែរ ។

Coach ទាំង ៤ រូប ស្រក់​ទឹកភ្នែក​ដោយសារ ឡេង ធីតា (​មាន​វីដេអូ​)​

សូមបញ្ជាក់ថា បេក្ខនារី ឡេង ធីតា ត្រូវបានចាកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia Season 2 នៅសប្តាហ៍ទី ៤ យប់មិញនេះ ក្រោយការទទួលបានសំឡេងគាំទ្រតិច និង មិនបានការជ្រើសរើសពី Coach ណុប បាយ៉ារិទ្ធ ផ្ទាល់ ហើយសម្រាប់បេក្ខជនដែលនៅសល់ត្រូវទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺមាន សោម សៅសុវណ្ណា និង ឈិន រតនៈ ៕

Coach ទាំង ៤ រូប ស្រក់​ទឹកភ្នែក​ដោយសារ ឡេង ធីតា (​មាន​វីដេអូ​)​ Coach ទាំង ៤ រូប ស្រក់​ទឹកភ្នែក​ដោយសារ ឡេង ធីតា (​មាន​វីដេអូ​)​ Coach ទាំង ៤ រូប ស្រក់​ទឹកភ្នែក​ដោយសារ ឡេង ធីតា (​មាន​វីដេអូ​)​ Coach ទាំង ៤ រូប ស្រក់​ទឹកភ្នែក​ដោយសារ ឡេង ធីតា (​មាន​វីដេអូ​)​

 

ប្រភព៖ pmhotnews

  • Coach ទាំង ៤ រូប ស្រក់​ទឹកភ្នែក​ដោយសារ ឡេង ធីតា (​មាន​វីដេអូ​)​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:វីដេអូ
Tags: