សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​)

បន្ទាប់ពីការបញ្ចេញសមត្ថភាពរបស់បេក្ខជន-បេក្ខនារីទាំង ១២ រូបរួចរាល់ ឃើញមានការគាំទ្រយ៉ាងខ្លាំង ហើយម្នាក់ៗរំពឹងថា បេក្ខជនក្នុងដួងចិត្តនឹងជាប់ទៅវគ្គបន្ត ប៉ុន្តែអ្វីៗគឺមិនបានទៅតាមក្តីរំពឹងនោះទេ ដោយសារបេក្ខជន និង បេក្ខនារីខ្លះ ត្រូវបានចាកចេញដោយក្តីសោកស្តាយជាទីបំផុត និង ទាំងទឹកភ្នែក ។

សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​)

វគ្គប្រកាសលទ្ធផលគឺជាវគ្គគួរឱ្យខ្លាច និង រន្ធត់មួយសម្រាប់បេក្ខជន-បេក្ខនារី ក៏ដូចជាគ្រូបង្វឹក ព្រោះវាជាអ្នកកាត់សេចក្តីថាបេក្ខជនណាគួរទៅ បេក្ខជនណាគួរនៅ ។ ជាក់ស្តែងកាលពីរាត្រី Live Show សប្តាហ៍ទី ៤ កន្លងមកថ្មីៗនេះ មានបេក្ខនារីពីររូប និង បេក្ខជនពីររូបត្រូវបានចាកចេញពីកម្មវិធីទាំងគួរឱ្យសោកស្តាយ ដែលបេក្ខជនទាំងនោះសុទ្ធសឹងតែមានសមត្ថភាពសំឡេងពូកែរៀងៗខ្លួន ។

សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​)

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោយប្រកាសលទ្ធផលរបស់កូនក្រុមនីមួយៗ ភាពខ្សឹបខ្សួលអួលដើម-ក និង ទឹកភ្នែកបានកើតឡើងពេញកម្មវិធី និង ក្នុងស្ទូឌីយោទាំងមូល ក្នុងនោះគេឃើញមានទាំងបេក្ខនារី-បេក្ខជនផ្ទាល់ គ្រូបង្វឹក និង អ្នកគាំទ្រ ហើយសូម្បីពិធីករទាំងពីរក៏មានអារម្មណ៍ក្តុកក្តួល និង ពោលពាក្យសោកស្តាយពីការចាកចេញរបស់បេក្ខជន-បេក្ខនារីទាំងនោះដែរ ។ នេះជាបរិយាកាសទឹកភ្នែកមួយដែលបានផ្ទុះឡើងក្រោយពេលមានបេក្ខជន-បេក្ខនារី ៤ រូប ត្រូវបានធ្លាក់ចេញពីកម្មវិធី ។

សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​)

សូមបញ្ជាក់ថា នៅសប្តាហ៍បន្ទាប់គឺជាសប្តាហ៍វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបេក្ខជននៅសល់មានតែ ៨ នាក់ ប៉ុណ្ណោះ ក្នុងនោះមានបេក្ខនារី ៤ រូប និង បេក្ខជន ៤ រូប ដែលសុទ្ធសឹងតែជាអ្នកមានទេពកោសល្យ និង សមត្ថភាពសំឡេងល្អ ៕

សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​) សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​) សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​) សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​) សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​) សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​)

ប្រភព៖ pmhotnews

  • សម្រែក​ទឹកភ្នែក​ពុះកញ្ជ្រោល​ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ (​មាន​វីដេអូ​)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:វីដេអូ
Tags: