ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង​រក​ថវិកា​ជួយ​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល

តារា​ចម្រៀង ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង និង​ផលិតផល​នានា​របស់​ក្រុម​នគររាជ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​លោក​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល នៅ​ថ្ងៃ​ស្អែក​នេះ។

 

ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង​រក​ថវិកា​ជួយ​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល

 

បើ​តាម​អ្នក​និពន្ធ កែវ សាស្ត្រា តំណាង​ឱ្យ​ក្រុម​នេះ​បាន​និយាយ​ថា ពួក​គេ​ត្រៀម​ធ្វើ​សកម្មភាព​លក់​កន្សែង និង​ផលិតផល​នានា​នៅ​ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​ក្រុម ឆាយនីស តៃប៉ិ។

 

“ដោយ​សារ​ពួក​យើង​ក្ដុកក្ដួល នៅ​ពេល​ដែល​ឭ​ថា អ្នក​ស្រលាញ់​អភិរក្ស​សិល្បៈ​ខ្មែរ​ម្នាក់ ធ្លាក់​ខ្លួន​ឈឺ​រក​តែ​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន “។ លោក កែវ សាស្ត្រា ថ្លែង​មក​កាន់ Sabay។

 

អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា ដោយ​ស្នើ​ឱ្យ​សប្បុរសជន​ជួយ​ទិញ​ផលិតផល ដែល​ពួក​គេ​បាន​តាំង​លក់ នោះ​ក៏​មាន​ន័យ​ថា បាន​ចូលរួម​ជួយ​លោក​គ្រូ ម៉ាន់ កុសល ឱ្យ​លោក​មាន​ឱកាស​អាច​បន្ត​អភិរក្ស​ល្ខោន​ស្រមោល​ស្បែក​ធំ​ដូច​គ្នា ​ព្រោះ​បច្ចុប្បន្ន​គ្រូ​ស្បែក​ធំ​រូប​នេះ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ និង​ខ្វះ​ខាត​ថវិកា​យ៉ាង​ខ្លាំង សូម្បី​ជួល​កន្លែង​គេ​ដាក់​សម្ភារៈ​ល្ខោន​ស្បែក​ធំ​ក៏​មិន​មាន​ផង៕

 

ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង​រក​ថវិកា​ជួយ​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល

អត្ថបទ៖ សំ ជំនាញ