គុន​ល្បុក្កតោ ប្រឹង​រស់នៅ​ទីជនបទ​ខេត្តតាកែវ​ និពន្ធដោយ : ថ្មីៗ       June-06-2016, 11:38 am         5314

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គុន​ល្បុក្កតោ ប្រឹង​រស់នៅ​ទីជនបទ​ខេត្តតាកែវ​​លោក ប៉ោ គឺ​ន គឺជា​គ្រូ​គុន​ល្បុក្កតោ​ម្នាក់​នៅ​ខេត្តតាកែវ​។ សព្វថ្ងៃ​បើទោះបីជា​រវល់​នឹង​កិច្ចការងារ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​ឆ្លៀតពេល​ហាត់គុន​ខ្លួនឯង និង​បង្ហាត់​ក្មេងៗ​ជំនាន់​ក្រោយ​ផងដែរ​។ លោក​ថា ដោយ​ទឹកចិត្ត​ស្រឡាញ់​កុមារ​មួយចំនួន​ខិតខំ​ឆ្លៀតពេល​ទំនេរ​ពិការ​សិក្សា និង​ការងារ​ផ្ទះ មក​ហាត់គុន​នេះ​រៀងរាល់ថ្ងៃ​។
យ៉ាងណា ការហាត់​គុន​នេះ​ក៏​ជួបនឹង​ឧបសគ្គ​ច្រើន​ផងដែរ លោក ប៉ោ គឺ​ន ថា ឪពុកម្តាយ​របស់​កុមារ​មួយចំនួន​មិន​ចង់​ឲ្យ​ពួកគេ​មក​ហាត់​នោះទេ​។ ម្យ៉ាងទៀត ពួកលោក​អាច​ហាត់គុន​នេះ​បានល្អ​តែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ ដោយឡែក​នៅ​រដូវវស្សា​នៅពេល​មាន​ភ្លៀង​ធ្លាក់​ពួកលោក​ហាត់​មិនសូវ​បាន​ទៀងទាត់​នោះទេ ព្រោះ​សាលា​គុន​លោក​គ្មាន​អគារ​ត្រឹមត្រូវ​ឡើយ គឺ​ហាត់​នៅលើ​ទីធ្លា​ក្បែរ​វាលស្រែ​ក្រោយ​ម្លប់ឈើ​ប៉ុណ្ណោះ​។

​សូម​ទស្សនា​វីដេអូ​ដូចតទៅ​៖