ហេតុតែ​ស្រឡាញ់​គេ​ពេក​! នារី​ម្នាក់​សុខចិត្ត​អារ​ដៃ​យក​ឈាម​សរសេរ​ពាក្យៈ “​អូន​ស្រឡាញ់​បង​” ដល់​មុខផ្ទះ​បុរស​ម្នាក់​

នារីម្នាក់ហេតុតែរួមរស់ជាមួយបុរសម្នាក់ បានបង្ហាញនូវសេចក្តីស្រឡាញ់ដ៏ធំធេងចំពោះបុរសនោះ ជាមួយឈាមផ្ទាល់របស់នាងតែម្តង ។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏បុរសនោះដែលត្រូវបានដឹងថា រស់នៅខេត្ត Sichuan ប្រទេសចិន ពុំចង់រួមរស់ជាមួយនាងឡើយ និងសូម្បីទូរស័ព្ទហៅប៉ូលីស ។

ហេតុតែ​ស្រឡាញ់​គេ​ពេក​! នារី​ម្នាក់​សុខចិត្ត​អារ​ដៃ​យក​ឈាម​សរសេរ​ពាក្យៈ “​អូន​ស្រឡាញ់​បង​” ដល់​មុខផ្ទះ​បុរស​ម្នាក់​

បុរសរូបនោះបានប្រាប់ប៉ូលីសថា នារីអាយុ ១៩ ឆ្នាំ ម្នាក់ ដែលធ្វើឲ្យគាត់ឈ្នើសចិត្ត បានមកដល់ផ្ទះរបស់គាត់ និងសរសេរលិខិតនៃសេចក្តីស្រឡាញ់នៅលើទ្វារផ្ទះរបស់គាត់ ។

នាងបានបង្ហាញសេចក្តីស្រឡាញ់របស់នាង ចំពោះបុរសនោះ ដោយប្រើប្រាស់ឈាម ចេញពីការចាក់ចុងម្រាមដៃរបស់នាងផ្ទាល់តែម្តង ។

នៅពេលបុរសនោះចេញពីក្នុងផ្ទះរបស់គាត់ៗ ក៏បានឃើញនារីនោះច្របាច់ឈាមពីចុងម្រាមដៃរបស់នាង និងសរសេរនូវពាក្យស្នេហាៈ “អូនស្រឡាញ់បង” ។ ប៉ុន្តែ បុរសនោះបែរជាមិនសប្បាយទៅវិញ ។

បុរសនោះបានប្រាប់ប៉ូលីសថា នៅពេលគាត់ច្រានចោលសេចក្តីស្រឡាញ់របស់នាងៗ ក៏បានទាញកាំបិត និងគំរាមអារកដៃរបស់នាង ។

គួរបញ្ជាក់ថា ខណៈពេលនោះ ប៉ូលីសពុំអាចយកកាំបិតចេញពីដៃរបស់នាងបានទេ ។ ពួកគេក៏បាននិយាយលួងលោម ដើម្បីឲ្យនាងស្ងប់អារម្មណ៍ផងដែរ ។

ជាចុងក្រោយ នាងក៏បានសន្យាថា នឹងមិនឲ្យអារម្មណ៍ទាំងនេះ ដក់ជាប់ក្នុងចិត្តរបស់នាងទៀតឡើយ នៅថ្ងៃអនាគត ៕