ក្បួនហុងស៊ុយ!! ផ្លូវ​ដើរ ​បុក​ចំ​មាត់ទ្វារ​ ប្រៀប​ដូចជា​ព្រួញ​ពិឃាត

លោកអ្នកគួរចៀសវាងអង្គុយលើទីតាំងស្ថិតនៅចុងផ្លូវដ៏វែងណាមួយ ព្រោះលក្ខណៈបែបនេះ ប្រៀបដូចជាព្រួញពិឃាតដ៏ធំមួយរត់សំដៅមកបុកចំលោកអ្នក ហើយច្បាប់មួយនេះក៏ណែនាំឱ្យយកទៅប្រើ ប្រាស់ជាមួយនិងគោលដៅរៀបចំកន្លែងធ្វើការផងដែរ ។

ក្នុងករណីទីតាំងអង្គុយរបស់លោកអ្នកស្ថិតនៅខាងឆ្វេងចុងដងផ្លូវដ៏ វែងណាមួយ សូមណែនាំ ឱ្យឃ្លាំសង្កេតមើលថា កិច្ចដំណើរការអ្វីក៏ដោយមិនសូវជួបផលរីកចម្រើន ឬទទួលជោគជ័យនោះឡើយ ។ ទាំងអស់នេះ គឺកើតចេញពីហេតុផលដោយសារមានព្រួញពិឃាត (ចុងផ្លូវដ៏វែងទុកប្រៀបដូចជាចុងព្រួយ) បុកមក ចំទីតាំងកន្លែងអង្គុយរបស់លោកអ្នក ទោះបីជាទីតាំងអង្គុយនោះនៅក្នុងបន្ទប់ត្រូវបិទឃាំងដោយទ្វារ ហើយក៏ដោយចុះ ។

ជាងនេះទៅទៀតក្នុងករណីទីតាំងអង្គុយនៅចុងផ្លូវណាមួយ ដែលជាច្រកដ៏ចង្អៀត កាន់តែគ្រោះ ថ្នាក់ធ្ងន់ធ្ងរថែមទៀត ដែលទាមទារឱ្យលោកអ្នកប្រញាប់ ធ្វើការកែសម្រួលឱ្យបានឆាប់បំផុត ប្រសិនបើអាច ធ្វើទៅរួចទាំងក្នុងរូបភាពជាផ្ទះល្វែង ឬជាកន្លែងធ្វើការ ។

ក៏ប៉ុន្តែក្នុងករណីដែលមិនអាចធ្វើការកែសម្រួលបានទេនោះ វិធីដែលណែនាំឱ្យជ្រើសរើសយក គឺ វិធីបង្វែរថាមពលនៃសរពិឃាតនេះដោយប្រើរូបភាពបិទនៅតាមជញ្ជាំង ។ ប្រសិនបើច្រកដើរមិនតូចចង្អៀត ពេកទេនោះ ណែនាំឱ្យបិទរូបភាពភូមិសាស្ត្រទឹកនិងដើមឈើ ដើម្បីជួយបំបែកថាមពលអាក្រក់មួយនេះឱ្យ បែកសាយទុកជាការជួយកាត់បន្ថយឥទ្ធិពលរបស់វាបានខ្លះដែរ ។

  • គួរតែប្រយ័ត្នព្រំដំបូល៖

ព្រំដំបូលវាប្រៀបដូចជាព្រួញពិឃាត ក្នុងលក្ខណៈមួយដែលបែរមុខមកចំមាត់ទ្វាររបស់អ្នក ពីដំបូលផ្ទះរបស់អ្នកដទៃ ។ លោកអ្នកគួរប្រយ័ត្នប្រយែងក្នុងលក្ខណៈបែបនេះឱ្យបានខ្ពស់បំផុត ព្រោះព្រួញ ពិឃាតបែបនេះអាចបង្កបញ្ហាខូចខាតប៉ះពាល់ដល់មុខជំនួញ និងការងាររបស់លោកអ្នកបាន ។

ក្នុងករណីព្រំផ្ទះរបស់អ្នកដទៃមានចុងស្រួចចង្អុលមកចំផ្ទះរបស់ លោកអ្នកនោះ យើងណែនាំប្រើ អ្វីមកបិទបាំងចំណែកត្រង់នោះឱ្យផុតពីភ្នែក ឬក៏អាចប្រើបញ្ចក់មូលខ្នាតតូចមួយ ដើម្បីបន្សាបឥទ្ធិពលនៃ សរពិឃាតឱ្យត្រឡប់ទៅវិញ ។

ក្រៅពីនេះលោកអ្នកក៏អាចជ្រើសរើសវិធីមួយបែបទៀត ដោយប្រើកញ្ចក់ដែលក្បួនចិនសែឱ្យឈ្មោះ ថា ប៉ាហ្គូ (កញ្ចក់ត្រីកោណមាត្រសាស្ត្រនៃទិសទាំង៨)។ តែវិធីនេះគ្រាន់តែការពារ គឺលោកអ្នកក៏មិនបាន បំផ្លាញអ្នកដទៃនោះទេ ហើយក៏មិនបង្កឱ្យកើតសង្គ្រាមខាងហុងស៊ុយឡើងដោយទទេៗដែរ ។

វិធីដែលល្អបំផុតសម្រាប់ការចាត់ការជាមួយនឹងសរពិឃាតដូចជាព្រំ នៅលើដំបូលផ្ទះបែបនេះ ដោយមិនបង្កផលអាក្រក់ដល់អ្នកជិតខាងអាចជ្រើសរើសយកគោលការណ៍រឿងធាតុ មកប្រើក៏ល្អម្យ៉ាងដែរ ៕

ប្រភព៖ whatsupkhmer

  • ក្បួនហុងស៊ុយ!! ផ្លូវ​ដើរ ​បុក​ចំ​មាត់ទ្វារ​ ប្រៀប​ដូចជា​ព្រួញ​ពិឃាត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ចំនេះដឹង
Tags: