អ៊ុយរុយហ្គាយ ​អត់​ Suarez ចាញ់​ម៉ិកស៊ីកូ ៣-១ នៅ​ Copa America 2016

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ​ដែល​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ Luis Suarez ​បាន​​ចាញ់​ក្រុម​ម៉ិកស៊ីកូ ៣-១ នៅ​ចុង​ម៉ោង​ ក្នុង​ការ​ប្រកួត​ Copa America Centenario ​​វគ្គ​សន្សំ​​ពិន្ទុ​ពូល C នៅ​​អាមេរិក​ព្រឹក​មិញ​នេះ។

 

អ៊ុយរុយហ្គាយ ​អត់​ Suarez ចាញ់​ម៉ិកស៊ីកូ ៣-១ នៅ​ Copa America 2016

 

ម៉ិកស៊ីកូ បាន​នាំ​មុខ​ ១-០ តាំង​ពី​នាទី​ទី​៤ បន្ទាប់​ពី​​ខ្សែ​ការពារ​អ៊ុយរុយហ្គាយ Alvaro Pereira ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ ក្រោយ​មក​ក្រុម​ទាំង​២​ ទទួល​បាន​កាត​ក្រហម​ម្នាក់​១​ដូច​គ្នា ដោយ​ Matias Vecino ​​របស់​អ៊ុយរុយហ្គាយ ​ទទួល​កាត​ក្រហម​នៅ​នាទី​៤៥ (លឿង​២​ដង) ​និង​ Jose Guardado ​​របស់​ម៉ិកស៊ីកូ ទទួល​បាន​កាត​ក្រហម​ នៅ​នាទី​៧៣។

 

អ៊ុយរុយហ្គាយ ​អត់​ Suarez ចាញ់​ម៉ិកស៊ីកូ ៣-១ នៅ​ Copa America 2016

Rafael Marquez ប្រធានក្រុមម៉ិកស៊ីកូ វ័យ៣៧ឆ្នាំ (អតីតកីឡាករ Barcelona)

 

​ប្រធាន​ក្រុម​​ Diego Godin ​​បាន​ជួយ​ឲ្យ​អ៊ុយរុយហ្គាយ តាម​ស្មើ​ ១-១ នៅ​នាទី​៧៤ ប៉ុន្តែ​ត្រូវ​​អតីត​ខ្សែ​បម្រើ​ក្រុម​ Barcelona វ័យ​៣៧​ឆ្នាំ Rafael Marquez ស៊ុត​គ្រាប់​ទី​២​ឲ្យ​ម៉ិកស៊ីកូ នាំ​មុខ​ ២-១ នៅ​នាទី​៨៥ មុន​ពេល​ Hector Herrera របស់​ក្រុម​ FC Porto ​តែត​​​គ្រាប់​ទី​៣​ឲ្យ​ម៉ិកស៊ីកូ ​នៅ​​ចុង​ម៉ោង​នាទី​៩០។

 

អ៊ុយរុយហ្គាយ ​អត់​ Suarez ចាញ់​ម៉ិកស៊ីកូ ៣-១ នៅ​ Copa America 2016

Luis Suarez ខ្សែប្រយុទ្ធឆ្នើមអ៊ុយរុយហ្គាយ (លេខ៩, កណ្តាល)

 

រីឯ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Barcelona (Suarez) ​​បាន​ត្រឹម​តែ​ឈរ​មើល​នៅ​កៅអី​បម្រុង​ប៉ុណ្ណោះ ព្រោះ​​ចូល​លេង​មិន​កើត ដោយសារ​របួស​សរសៃពួរ៕

 

អ៊ុយរុយហ្គាយ ​អត់​ Suarez ចាញ់​ម៉ិកស៊ីកូ ៣-១ នៅ​ Copa America 2016

 

អ៊ុយរុយហ្គាយ ​អត់​ Suarez ចាញ់​ម៉ិកស៊ីកូ ៣-១ នៅ​ Copa America 2016

 

អ៊ុយរុយហ្គាយ ​អត់​ Suarez ចាញ់​ម៉ិកស៊ីកូ ៣-១ នៅ​ Copa America 2016

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail