Bayern ប្រកាស​ថា​ដាច់ខាត មិន​លក់ Lewandowski

ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich បាន​ប្រកាស​ថា​ខ្លួន​នឹង​មិន​ទទួល​គ្រប់​សំណើ​ណា​ទាំងអស់​ពាក់ព័ន្ធ​នឹង ការ​សុំ​ទិញ ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Robert Lewandowski។

 Bayern ប្រកាស​ថា​ដាច់ខាត មិន​លក់ LewandowskiLewandowski

 

ការ​ប្រកាន់​ជំហរ​បែបនេះ​បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ប៉ូឡូញ​ត្រូវ​​ក្លឹបនៅ​អេស្ប៉ាញ និង​អង់គ្លេស​ធ្វើការ​ទាក់ទង​ក្រោយ រក​បាន​៣០គ្រាប់​នៅ Bundesliga រដូវ​កាល​មុន។ Lewandowski គឺជា​កីឡាករ​ម្នាក់​នឹង​លេច​ធ្លោ​នៅ Euro ២០១៦នេះ​ ហើយ​ជា​មុខ​សញ្ញា​ដែល​ក្លឹប​នានា​កំពុង​ចាប់​អារម្មណ៍។

 

យ៉ាងណាក៏ដោយ​លោក Michael Reschke នាយក​បច្ចេកទេស Bayern Munich បាន​និយាយ​ថា ឲ្យ​ក្លឹប​ទាំងអស់​មិន​ចាំ​បាច់​ចំណាយ​ពេល​ចង់​បាន​កីឡាករ​២៧​ឆ្នាំ​ទេ ព្រោះ​គេ​មិនមែន​ជា​កីឡាករ ដែល​ក្លឹប​ចង់​លក់។ “Lewandowski នឹង​នៅ Bayern រដូវ​កាល​ក្រោយ គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ ព្រោះ​គេ​សល់ កុងត្រា ៣​ឆ្នាំ​ទៀត។” Reschke ប្រាប់Radio CRC ដូច្នេះ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysports