ទទួល​ទាន​ទឹក​លាយ​អំបិល​មួយ​កែវ​ល្អ​ចំពោះ​សុខភាព និង​ជួយ​គេច​ផុត​ពី​ជម្ងឺ​គេង​មិនលក់!

ប្រជាពលរដ្ឋភាគច្រើន ប្រហែលមិនទាន់ដឹង ពីសារៈសំខាន់នៃអំបិលមានសារៈសំខាន់យ៉ាងណានោះទ្បើយ ការពិតអំបិល មានសារៈសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋខ្លាំងណាស់។ ជាក់ស្តែងការសិក្សាមួយបានរកឃើញថា ភាពជំនួសឲ្យការផឹកកាហ្វេ ឬញ៉ាំអាហារពេលព្រឹក សូមព្យាយាមផឹកទឹកអំបិលមួយកែវ នៅពេលពោះទទេជារៀងរាល់ថ្ងៃ។ អនុវត្តវិធីនេះនៅមុនពេលដែលអ្នកចេញទៅធ្វើការ និងញ៉ាំអាហារពេលព្រឹក កន្លះម៉ោង ឬមួយម៉ោង។ អ៊ីយ៉ុងវិជ្ជមាននៃម៉ូលេគុលអំបិល ចងជាមួយនឹងអ៊ីយ៉ុងអវិជ្ជមាននៃម៉ូលេគុលទឹក នឹងច្រាសមកវិញ។ ទឹកនេះនឹងក្លាយជាឱសថដែលជួយឲ្យអ្នកមានសុខភាពល្អ។

ទទួល​ទាន​ទឹក​លាយ​អំបិល​មួយ​កែវ​ល្អ​ចំពោះ​សុខភាព និង​ជួយ​គេច​ផុត​ពី​ជម្ងឺ​គេង​មិនលក់!

អំបិលសម្បូរទៅដោយជាតិសូដ្យូម ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស៊ីលីកូន ប្រាក់ និងមាស ដែលវាមានសមត្ថភាពអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ និងបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់ពោះវៀន។ ការសិក្សាដដែលបានឲ្យដឹងថា អំបិលអាចជួយក្នុងការធ្វើឲ្យក្រពេញទឹកមាត់ ដែលបញ្ចេញអង់ស៊ីមបំលែង ទៅជាម្សៅ និង glycogen ទៅជាស្ករសាមញ្ញ។ ពួកវាបានរួមចំណែកយ៉ាងសំខាន់ដល់ការបំបែកអាហារ  និងសម្រួលដល់ការរំលាយអាហារថែមទៀត។

ទទួល​ទាន​ទឹក​លាយ​អំបិល​មួយ​កែវ​ល្អ​ចំពោះ​សុខភាព និង​ជួយ​គេច​ផុត​ពី​ជម្ងឺ​គេង​មិនលក់!

ទឹកអំបិលអាចជួយឲ្យអ្នកគេងលក់បានល្រួល និងគេចផុតពីការកើតជំងឺគេងមិនលក់។ មិនតែប៉ុណ្ណោះអំបិលជារ៉ែធម្មជាតិ ដែលមានសមត្ថភាពកាត់បន្ថយប្រព័ន្ធប្រសាទ និងកាត់បន្ថយកម្រិតនៃអរម៉ូន ស្ត្រេស ដែលជាហេតុធ្វើឲ្យអ្នកគ្មានភាពតានតឹង។ លើសពីនេះទៅទៀត ជំងឺពុកឆ្អឹងដែលបានកើតឡើងនៅពេលដែលខ្លួនអ្នកប្រើប្រាស់កាល់ស្យូម និងសារធាតុរ៉ែអស់ពីឆ្អឹង ទឹកអំបិលនឹងបំពេញឡើងវិញ ដូច្នេះជំងឺពុកឆ្អឹងត្រូវបានការពារ។ សម្រាប់ស្បែកវិញ គឺមានសុខភាពល្អ មានភាពស្រស់ថ្លា មានភាពបត់បែន ពេលដែលអ្នកចិញ្ចឹមវាជាមួយនឹងទឹកអំបិលបានទៀងទាត់៕

ប្រភព៖ whatsupkhmer

  • ទទួល​ទាន​ទឹក​លាយ​អំបិល​មួយ​កែវ​ល្អ​ចំពោះ​សុខភាព និង​ជួយ​គេច​ផុត​ពី​ជម្ងឺ​គេង​មិនលក់!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: