The Conjuring 2 ត្រលប់មកវិញជាមួយនឹង សាច់រឿងលងរន្ធត់ជាងមុន (មានវីដេអូខ្លី)

តើអ្នកជឿលើវិញ្ញាណអរូបិដែរឬទេ? តើអ្នកជឿថា នៅលើលោកនេះមានវិញ្ញាណបិសាចដែលសន្ធិតនៅក្នុងផ្ទះរបស់អ្នកដែររឺទេ? ជឿជាក់ថានេះសុទ្ធតែសំនួរដែលគ្មានអ្នកណាអាចឆ្លើយបាននោះទេ សូម្បីតែអ្នកវិទ្យាសាស្ត្រនៅភាគខាងលិចក៏ដោយ។

កាលពីឆ្នាំ ២០១៣នេះ Warner Bros. Picture បាននាំទស្សនិកជនមកនូវខ្សែភាពយន្តបែបរន្ធត់ ព្រឺព្រួចដែលមានចំនងជើងថា The Conjuring ដែលទទួលលបានជោគជ័យយ៉ាងខ្លាំងមិនថាទូទាំងពិភពលោក ប៉ុន្តែក៏ដូចជាក្នុង ប្រទេសកម្ពុជាផងដែរ ដោយសារខ្សែភាពយន្តនេះ បានដកស្រង់ចេញពីហេតុការណ៍ពិត ដែលឋិតក្រោមការស្រាវជ្រាវរបស់ ប្តីប្រពន្ធចាប់ខ្មោចមួយគូ ឈ្មោះថា The Warrens។

ក្នុងឆ្នាំ ២០១៦ នេះផងដែរ The Conjuring បានវិលត្រលប់មកកាន់ផ្ទាំង សំពត់ស.សារជាថ្មីជាមួយនឹង ភាគទីពីរ The Conjuring 2 ដែលនឹងបន្តដំនើរស្រាវជ្រាវរបស់ The Warrens ទៅលើហេតុការណ៍ពិតប្រាកដមួយទៀត។
ខ្សែភាពយន្តដ៏ល្បីល្បាញមួយនេះ គឹនឹងផលិតដោយផលិតកម្មដដែលគឺ Warner Bros. Picture និងដឹកនាំដោយអ្នកដឹកនាំរឿងដែលមាន ដើមកំណើតជាជនជាតិ ចិន-ម៉ាលេស៊ី James Wan ដែលតែងតែទទួលបានការកោតសរសើរ លើស្នាដៃនៃការផលិតខ្សែភាពយន្តរបស់គាត់ដូចជា Saw, The Conjuring, Furious 7, Annabelle ផងដែរ។

នៅក្នុងភាគទីពីរនេះ តួអង្គសម្តែងដែលធ្លាប់សម្តែងជាតួអង្គ The Warrens កាលពីភាគមុនគឺ Vera Farmiga និង Patrick Wilson ក៏នឹងវិលត្រលប់មក សម្តែងជាតួអង្គដដែលផងដែរ។

គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវពិតប្រាកដរបស់ The Warrens ត្រូវបានបង្ហាញទ្បើងដោយ អ្នកស្រី Lorraine Warren ផ្ទាល់ដែលអ្នកស្រីជាអ្នកដែលបានជួបហេតុការណ៍ទាំងនេះផ្ទាល់ជាមួយនឹង ស្វាមីរបស់អ្នកស្រី ដែលឥលូវនេះលោក បានទទួលមរណៈភាពរួចទៅហើយ។ ហេតុការណ៍ស្រាវជ្រាវ ដែលនឹងបង្ហាញក្នុងភាពយន្តទីពីរនេះ គឺជាហេតុការណ៍មួយ ដែលកើតទ្បើងនៅក្នុង ប្រទេសអង់គ្លេស ទៅលើគ្រួសារមួយដែលបានជួបជាមួយនឹងព្រលឹង ចម្លែកចូលសន្ធិតក្នុងកូនស្រីរបស់ពួកគេ។

The Conjuring 2 នឹងចាក់បញ្ចាំងនាថ្ងៃទី ១០ មិថុនានេះតទៅ នៅគ្រប់រោងភាពយន្តដែលនៅជិតអ្នក។ ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload