បី​បទ​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឱ្យ​កក្រើក​ស្ទូ​ឌី​យ៉ូ CTN (​មាន​វិ​ដេ​អូ​)

Videos


វត្តមានរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យកក្រើកពេញស្ទូឌីយ៉ូរបស់ស្ថានីយ៍ទូរទស្សន៍ CTN ដោយសារតែតារាចម្រៀងមកពីខេត្តកំពុងចាមរូបនេះ បានជ្រើសរើសយកបទចម្រៀងថ្មីៗចំនួនបីបទ មកបកស្រាយធ្វើឱ្យទស្សនិកជន ដែលបានចូលទស្សនាផ្ទាល់មានការគាំទ្រនិងស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ។


បី​បទ​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឱ្យ​កក្រើក​ស្ទូ​ឌី​យ៉ូ CTN (​មាន​វិ​ដេ​អូ​)

នៅក្នុងការប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរ Expert ដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ CTN កាលពីថ្ងៃទី ៣ ខែមិថុនា កន្លងមកនេះ បានធ្វើឱ្យទស្សនិកជននាំគ្នាទះដៃ និង បន្លឺសំឡេងហ៊ោកញ្ច្រៀវយ៉ាងកងរំពង ដោយសារតែពេញចិត្តនឹងការបកស្រាយបទចម្រៀងចំនួនបីបទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ។

បី​បទ​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឱ្យ​កក្រើក​ស្ទូ​ឌី​យ៉ូ CTN (​មាន​វិ​ដេ​អូ​)

បទចម្រៀងទាំងបីបទនោះរួមមានបទ «អត់ខ្វល់សំខាន់អូនស្អាត» «មនុស្សអាក្រក់ជាងគេ គឺបង» និង បទទីបី ជាបទ ដែលទទួលបានការគាំទ្រខ្លាំងជាងគេនោះគឺបទ «តើជឿបានទេ សម្តីមនុស្សស្រី» ។ គ្រាន់តែលោកបានបកស្រាយបទនេះចប់ភ្លាម ស្នូរសំឡេងហ៊ោ និង ការទះដៃរបស់ទស្សនិកជនលាន់ឮកងរំពង ធ្វើឱ្យពិធីការិនីថ្មី វ៉ាន់ នីឡា រកឱកាសនិយាយមិនបាន រហូតដល់ថ្នាក់សំណូមពរទស្សនិកជនឱ្យស្ងាត់បន្តិច ទើបអាចនិយាយបាន ។

បី​បទ​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឱ្យ​កក្រើក​ស្ទូ​ឌី​យ៉ូ CTN (​មាន​វិ​ដេ​អូ​)
បី​បទ​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឱ្យ​កក្រើក​ស្ទូ​ឌី​យ៉ូ CTN (​មាន​វិ​ដេ​អូ​)

សូមទស្សនា និងស្តាប់ការបកស្រាយបទចម្រៀងទាំងបីបទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដូចតទៅ៖
វាសនា