កុមារី​ដ៏​អភ័ព្វ​ប្រកាស​សុំ​ជំនួយ​ពី​សប្បុរសជន​

Videos


វាជារឿងដ៏កម្សត់និងអភ័ព្វមួយ ដែលក្មេងស្រីម្នាក់ កើតមក នៅក្នុងគ្រួសារក្រីក្រហើយ នាងថែមទាំងពិការជើងម្ខាងដល់ក្រលៀនទៀត។ តើនេះជាកម្មផលឬយ៉ាងណា បានជានាងកើតមកក្នុងជាតិនេះ ក្រីក្រហើយ ថែមទាំងពិការជើងម្ខាងទៀត ?

កុមារី​ដ៏​អភ័ព្វ​ប្រកាស​សុំ​ជំនួយ​ពី​សប្បុរសជន​

កុមារីកំសត់ពិការជើងម្ខាងនេះមានឈ្មោះ រក្សា សព្វថ្ងៃរស់នៅ ភូមិដើមរការ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ពេលនេះ កុមារីកំពុងតែជួបប្រទះបញ្ហាជីវភាពខ្វះខាតយ៉ាងខ្លាំង មានតែម្រាមដៃដប់ លើកឡើង ប្រណម្យសូមក្តីករុណា អាណិតពីសំណាក់ទស្សនិកជន សប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភជាសម្ភារៈ ឬជាថវិកាខ្លះៗដើម្បីជួយយិតយោងដល់កុមារីកំសត់ម្នាក់នេះផង ។

កុមារី​ដ៏​អភ័ព្វ​ប្រកាស​សុំ​ជំនួយ​ពី​សប្បុរសជន​

បើសិនជាទស្សនិកជន ឬសប្បុរសជនបានដឹងដំណឹងនេះ ហើយមានក្តីអាណិតអាសូរ ចង់ជួយឧបត្ថម្ភដល់នាងនោះ អាចធ្វើដំណើរទៅកាន់អាស័យដ្ឋានខាងលើ តាមបណ្តោយផ្លូវជាតិលេខ១ ឬក៏អាចទំនាក់ទំនងតាមទូរស័ព្ទរបស់ម្តាយកុមារីផ្ទាល់ក៏បាន ដែលមានលេខ 096 680 5577 ដោយក្តីអាណិត ៕ វាសនា