គ្រូឆាយនីស​តៃប៉ិ ​សុំ​មិន​និយាយ​​​រឿង Chen Po-liang ​បាក់​ដៃ

លោក Toshiaki Imai ​គ្រូ​បង្វឹក​ក្រុម​ឆាយនីស​តៃប៉ិ ​សុំ​មិន​បញ្ចេញ​យោបល់​អ្វី​នោះ​ទេ ​ចំពោះ​អាកប្បកិរិយា ​និងរឿង​ដែល​គេ​ល្បី​ថាកីឡាករ Chen Po-liang ​​របួស​បាក់​ដៃ​​នោះ​ ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​អ្វី​គ្រប់​យ៉ាង​ជា​រឿង​សម្ងាត់​របស់​ក្រុម មិន​អាច​បញ្ចេញ​ឱ្យ​នរណា​ដឹង​បាន​ឡើយ។

 

គ្រូឆាយនីស​តៃប៉ិ ​សុំ​មិន​និយាយ​​​រឿង Chen Po-liang ​បាក់​ដៃ សន្និសីទ​កាសែត​កាល​ពី​រសៀល​នេះ

 

ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម៉ោង​១១​​ព្រឹក​មិញ​ ​​អ្នក​កាសែត​ជា​ច្រើន​បាន​ចោទ​ជា​សំនួរ​ថា​តើ​កីឡាករ Chen Po-liang ​ពិត​ជា​បាក់​ដៃ​មែន​ឬ​យ៉ាង​ណា ហើយ​ដំណឹង​ដែល​ថា ​ប្រធាន​ក្រុម​រូប​នេះ​ឡើង​យន្តហោះ​ទៅ​ស្រុក​កំណើត​វិញ ពិត​ឬ​មិន​ពិត? ​ប៉ុន្តែ​សំនួរ​ចាក់​ដោត​មួយ​នេះ ​ត្រូវ​បាន​គ្រូ​បង្វឹក​របស់​ក្រុម​ឆាយនីស​តៃប៉ិ ​សំ​មិន​ធ្វើ​ការ​បកស្រាយ​ឬ​និយាយ​អ្វី​នោះ​ទេ។

 

គ្រូឆាយនីស​តៃប៉ិ ​សុំ​មិន​និយាយ​​​រឿង Chen Po-liang ​បាក់​ដៃ

លោក Toshiaki Imai

 

លោក Toshiaki ​គ្រាន់​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ប៉ះ​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​គឺ​ជា​ប្រកួត​មួយ​ដែល​ពិបាក​ខ្លាំង​សម្រាប់​ក្រុម​ឆាយនីស​តៃប៉ិ ​ហើយ​ចំពោះ​កីឡាករ​របួស ឬ​ម្នាក់​ណា​មិន​អាច​ចូល​លេង​បាន លោក​មិន​អាច​ប្រាប់​បាន​នោះ​ទេ ដោយ​ចាំ​ដល់​ពេល​ប្រកួត​នឹង​ដឹង​ការពិត​ហើយ។

 

ក្រុម​ឆាយនីស​តៃប៉ិ​នឹង​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ វេលា​ម៉ោង​៧​យប់ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ ​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់ AFC ​Asian Cup 2019 ​ដោយ​កាល​ពី​ជើង​ទី​មួយ ​កម្ពុជា​បាន​ត្រឹម​ស្មើ​គ្នា ២-២ ៕

 

អត្ថបទ៖ មុន្នី រម្យ