​​ខ្មែរ​បែលហ្សិក​ចាញ់​​ឡាវ​បែលហ្សិក​ដោយ​ប៉េណាល់​ទី​​៤-២​ ពាន​ Belgian Asian Cup ​

ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ​ Belgian Asian Cup 2016 ដែល​បញ្ចប់​កាល​ពី​ម្សិល​មិញ​​ ក្រុម​ឡាវ​បែលហ្សិក​បាន​ក្លាយ​ជា​ជើង​ឯក​ បន្ទាប់​ពី​ឈ្នះ​​​ទាត់​បាល់​កាត់​សេចក្តី​​១១​ម៉ែត្រ​លើ​ក្រុម​​ខ្មែរ​បែលហ្សិក​​ក្នុង​លទ្ធផល​ ៤-២​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

 

លោក ស៊ុម ពេជ្រ អ្នក​សម្របសម្រួល​គម្រោង​របស់​សហព័ន្ធ​កូន​ខ្មែរ​នៅ​បែលហ្សិក​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ក្នុង​ពូល​ ក្រុម​ខ្មែរ​បែលហ្សិក​ទទួល​បាន​ជ័យជម្នះ​ទាំង​អស់​ក្នុង​នោះ​​ឈ្នះ​ក្រុម​សិង្ហបុរី​​បែលហ្សិក​ ៧-០, ឈ្នះ​ក្រុម​ចិន​​បែលហ្សិក​ ៤-០ និង​ឈ្នះ​ ក្រុម​ជប៉ុន​​បែលហ្សិក​ ២-០។

 

​​ខ្មែរ​បែលហ្សិក​ចាញ់​​ឡាវ​បែលហ្សិក​ដោយ​ប៉េណាល់​ទី​​៤-២​ ពាន​ Belgian Asian Cup ​

ក្រុម​ឡាវ​បែលហ្សិក​ឈ្នះ​ពាន

 

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុម​ខ្មែរ​បែលហ្សិក​បាន​យក​ឈ្នះ​ក្រុម​គីជីស្ថាន​បែលហ្សិក​​ដោយ​លទ្ធផល​២-០ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ជួប​ក្រុម​ឡាវ​បែលហ្សិក។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្រុម​ខ្មែរ​ និង​ឡាវ​បាន​បញ្ចប់​ដោយ​លទ្ធផល​ ០-០ ហើយ​ឈាន​ដល់​ការ​ទាត់​​១១​ម៉ែត្រ​កាត់​សេចក្តី។ ជា​លទ្ធផល​ ក្រុម​ខ្មែរ​ចាញ់​ក្រុម​ឡាវ​៤-២។

 

ដូច្នេះ​ក្រុម​ឡាវ​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៦​ដែល​ជា​ព្រឹត្តិការណ៍​លើក​ទី​១៨​ ក្រុម​កម្ពុជា​បាន​ត្រឹម​ជើង​ឯក​រង និង​ក្រុម​ជប៉ុន​បាន​ចំណាត់​ថ្នាក់​​លេខ​៣។

 

ប្រវត្តិ​កន្លង​កម្ពុជា​ក្រុម​កម្ពុជា​នៅ​បែលហ្សិក​ធ្លាប់​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​​នេះ​បាន​​៦​ដង​គឺ​ឆ្នាំ​២០០៥ ២០០៦ ២០០៩ ២០១២ ២០១៣ និង​២០១៥។ ចំពោះ​ក្រុម​ថៃ​នៅ​បែលហ្សិក​ធ្លាប់​ឈ្នះ​បាន​៤​ដង​គឺ​ឆ្នាំ​២០០៧ ២០១០ ២០១១ និង​២០១៤។ ក្រុម​ចិន​នៅ​បែលហ្សិក​ធ្លាប់​ឈ្នះ​ម្តង​កាល​ពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៦​នេះ​បាន​ទៅ​ក្រុម​ឡាវ៕

 

​​ខ្មែរ​បែលហ្សិក​ចាញ់​​ឡាវ​បែលហ្សិក​ដោយ​ប៉េណាល់​ទី​​៤-២​ ពាន​ Belgian Asian Cup ​ពាន​រង្វាន់​ក៏​មាន​ចូល​រៀប​ចំ​ដោយ​ស្ថានទូត​ខ្មែរ​នៅ​បែលហ្សិក និង​បវរកញ្ញា​បែលហ្សិក

 

អត្ថបទ​ពាក់​ព័ន្ធ៖ បវរកញ្ញា​បែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅទី​នោះ​រៀប​ចំ​ប្រកួត​ពាន Belgian Asian Cup

 

អត្ថបទ៖ ជាន ចាន់រ៉ា​