Leicester City ទទួល​បាន​អ្នកចាំទី​ពី​ក្លិប Hannover

ក្លិប​Leicester City ជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស បាន​ទិញ​កីឡាករ​Ren Robert Zieler អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង ក្នុង​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ ដោយ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន ប៉ុន្តែ​រំពឹង​ថា អាច​មាន​តម្លៃ​ប្រហែល​២,៦​លាន​ផោន ។

ចាត់​ទុក​ថា ជា​កីឡាករ​ថ្មី​របស់​លោក​Claudio Ranieri គ្រូបង្វឹក​Leicester City ក្នុង​រដូវ​កាល​នេះ ខណៈ​កាលពីមុន Ren Robert Zieler ធ្លាប់​ជា​កីឡាករ​យុវជន​របស់​ក្លិប​Man Utd ប៉ុន្តែ​បាន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​Hannover ៕