ស្លាប់​ម្នាក់​និង​រង​របួស​ស្រាល​៥​នាក់ ក្នុង​ករណី​ម៉ូតូ​បុក​ម៉ូតូ​ស្រប​ទិស​គ្នា​

ស្លាប់​ម្នាក់​និង​រង​របួស​ស្រាល​៥​នាក់ ក្នុង​ករណី​ម៉ូតូ​បុក​ម៉ូតូ​ស្រប​ទិស​គ្នា​

ឧត្តរមានជ័យ ​៖​ ស្ត្រី​ម្នាក់​ស្លាប់ និង​៥​នាក់​ទៀត​រង​របួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​នឹង​ម៉ូតូ​ស្រប​ទិស​គ្នា។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី ក្នុង​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចន្លោះ​បង្គោល គីឡូម៉ែត្រ​៥៥ និង​៥៦ ស្ថិតនៅ ក្នុង​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ម៉ូតូ​ទី​១ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ .២G-៧៣៩២ បើកបរ​ដោយ​ឈ្មោះ វឿន រើ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួស​ស្រាល​ ដោយ​ពាក់មួក​សុវត្ថិភាព រីឯអ្នក​រួម​ដំណើរ​ ត្រូវជា​ប្រពន្ធ​ឈ្មោះ ភ្លឿ​ន សំ​បួន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មិន​ពាក់មួក​សុវត្ថិភាព​ស្លាប់​នៅ​នឹង​កន្លែង រួម​ជា​មួយ​កូនង៉ា​របួសស្រាល។ អ្នក​ទាំង៣​​ខាង​លើ​រស់នៅ​ភូមិ​កណ្ដាល ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប មុខរបរ​ធ្វើស្រែ។

ម៉ូតូ​ទី​២ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ ១C-៣៤៤៣ បើកបរ​ដោយ​ឈ្មោះ ហិញ ស្រី​ទូច ភេទ​ស្រី អាយុ​១៦​ឆ្នាំ​(​សិស្ស​)​រង​របួស​ស្រាល ទី​២ ឈ្មោះ ឈួន វី​រ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​(​សិស្ស​) រង​របួស​ស្រាល ទី​៣​ឈ្មោះ យ៉េ​ង ស្រី​ដាវ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​(​សិស្ស​) រង​របួស​ស្រាល មិន​ពាក់មួក​សុវត្ថិភាព​ទាំងអស់​គ្នា។ អ្នក​ទាំង ៣​រស់នៅ ភូមិ​-​ឃុំ​-​ស្រុក​ចុងកាល់ ខេត្ត​ឧត្ត​រ​មានជ័យ​។

អ្នក​ឃើញ​ហេតុការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ខាង​លើ​នេះ គឺ​បណ្ដាល​មកពី​អ្នកបើកបរ​ម៉ូតូ ស៊េរី​០១៦ ខ្វះ​ការប្រុងប្រយ័ត្ន ទើប​ម៉ូតូ ស៊េរី​០៨ ​បុក​ពីក្រោយ។ ក្រោយពី​កើតហេតុ​ម៉ូតូ​ទាំង​២ រង​ការខូចខាត​៣០% និង​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់៕