លោក ជា អឿង និងលោក សុក ផេង ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​២០០​នាក់​ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក​

កំពង់ធំ​ ៖ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦ លោក​ជា អឿង​ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ និង​លោក សុក ផេង រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទ​បល្ល័ង្ក អម​ដំណើរដោយ​លោក​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ បាន​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​ជិត​២០០​នាក់​ស្ថិត​ក្នុង​ឃុំ​សាលា​វិស័យ ឃុំ​ទួល​គ្រើល និង​ឃុំ​ផាន់​ញើ​ម​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ។

នា​ឱកាស​នោះ​ដែរ​លោក ​ជា អឿង​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ឡើង​មាន​ប្រសាសន៍​ស្វាគមន៍​ ស្តីពី​សកម្មភាព​ការងារ​ដែល​បាន​អនុវត្តន៍​កន្លងមក។ លោក​បាន​លើក​ឡើង​ថា ​ត្រូវ​ជួយ​រក្សា​សន្តិភាព​ ដើម្បី​មានការ​អភិវឌ្ឍ​​រីកចម្រើន​លើ​គ្រប់​វិស័យ។ សព្វថ្ងៃ​ថ្នាក់ដឹកនាំ​កំពុង​គិតគូរ​ពី​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ឲ្យ​បាន​សមស្រប​ជា​បណ្តើរៗ​ ប៉ុន្តែ​ការ​ផ្តល់​ប្រាក់បៀវត្សរ៍ ​ប្រៀប​ដូច​ម្តាយ​ឪពុក​ផ្តល់​ឲ្យ​កូន ទៅតាម​លទ្ធភាព​ម្តាយ​ឪពុក​មាន ​មិនមែន​តាម​ការ​ស្រែក​ដូច​ជន​មួយ​ចំនួន​នោះ​ទេ។

លោកគ្រូ​អ្នកគ្រូ ត្រូវ​បញ្ចេញ សមត្ថភាព​របស់​ខ្លួន​ ដោយមាន​ការ​ចូលរួម​នៅ​គ្រប់​កិច្ច​ការ​សង្គម ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​បន្តវេន​ពិត​ប្រាកដ​ប្រកប ដោយ​ថាមពល​ពី​អ្នក​ជំនាន់​មុន ស្របតាម​គោលនយោបាយ​យុវជន ភាវូបនីយកម្ម ហើយ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន តាម​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់​គ្នា​ត្រូវ​មានការ​សាមគ្គី និង​ត្រូវ មាន ការ​ប្ដេជ្ញាចិត្ត​ខ្ពស់ និង​ត្រូវ​ហ៊ាន​លះបង់ គ្រប់យ៉ាង​ចូល​ឲ្យ​បាន​ជ្រៅ​នៅ​ក្នុង​ចលនា​មហាជន តាម​មូលដ្ឋាន ពិសេស​ទៀត នោះ​ត្រូវ​បង្កើន សមត្ថភាព ទាំង​ចំណេះ​ដឹង និង​ជំនាញ​វិជ្ជាជីវៈ​បន្ថែម ដើម្បី​អភិវឌ្ឍ​ប្រទេស ជួយ​បង្រៀន​កុមារ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ ដើម្បី​ក្លាយ​ជា​​​ទំពាំងស្នងឫស្សី​បម្រើ​ប្រទេសជាតិ ចុង​បញ្ចប់​លោក​បាន​ផ្ដាំផ្ញើ​ដល់​អ្នកចូលរួម​ឲ្យ​ធ្វើអំពើ​ល្អ ជា​គំរូ​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ជឿ​ទុកចិត្ត​ ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​នោះដែរលោក​បាន​ចែក​ជូន​នូវ​សារុង​មួយ ​និង​ថវិកាចំនួន២០.០០០ រៀល​ផងដែរ៕