Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស

តារា​សម្ដែង​ថៃ Mai Davika បាន​ធ្វើ​ឲ្យ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​របស់ Baifern ជា​មិត្ត​ជិតស្និទ្ធ​ខ្លួន កាន់​តែ​ពិសេស​មិន​អាច​បំភ្លេច​បាន។

 

Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស

 

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ Baifern Pimchanok បាន​ចូល​រួម​ពិធី​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​របស់​ខ្លួន ក្រោយ​បញ្ចប់​ការ​សិក្សា​ផ្នែក​សិល្បៈ ឯកទេស​សម្ដែង​និង​ដឹកនាំ​សម្ដែង​នៅ​សាកលវិទ្យាល័យ Srinakharinwirot ទីក្រុង​បាងកក។ ក្រៅ​ពី​ឪពុក​ម្ដាយ បង​ស្រី Nampraw និង​អ្នក​គ្រប់គ្រង ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​សម្ដែង Mai Davika ដែល​ជា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​តារា​រូប​នេះ​មក​ចូលរួម​អបអរសាទរ​ផង​ដែរ រួម​ជាមួយ​ការ Surprise យ៉ាង​ពិសេស។ តួ​ឯក​ស្រី​រឿង “Pee Mak” បាន​នាំ​មក​នូវ​បាច់​ផ្កា​មួយ​បាច់ និង​ប៉េងប៉ោង​ចង​ភ្ជាប់​គ្នា​ជា​ច្រើន​ដោយ​សរសេរ​អក្សរ​ថា “Congrats Baifern”។

 

Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស

 

តារា​ទាំង​ពីរ​រូប​បាន​ថត​រូប​​បែប​​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​ច្រើន​ប៉ុស្តិ៍ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ជា​ច្រើន​ក្រោយ​បង្ហោះ​លើ​បណ្ដាញ Instagram ៕
​​

  Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស  Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស

 

Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស

 

Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស

 

Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស

 

Mai Davika ធ្វើ​ឲ្យ Baifern រំភើប​ហួស​ថ្លែង​ក្នុង​ថ្ងៃ​ពិសេស

 

 

ចុចអាន៖តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ kapook