មើល​ឈុត​ក្រៅ​ឆាក​រឿង​ Ninja Turtles 2 ​ពិត​ជា​​ពិសេស​​ប្លែក​អារម្មណ៍

ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​កំប្លែង “Teenage Mutant Ninja Turtles: Out of the Shadows” កំពុង​ទទួល​ប្រជាប្រិយភាព​ខ្លាំង​ពី​បណ្ដា​អ្នក​ទស្សនា​នៅ​អាមេរិក​ខាងជើង​ ដោយ​ហក់​ឡើង​ទៅ​លេខ​១​លើ​តារាង​ភាពយន្ត​ Box Office តាមរយៈ​ការ​រក​ចំណូល​បាន​​៣៥,​៣​លាន​ដុល្លារ​​​ក្នុង​សប្ដាហ៍​បញ្ចាំង​ដំបូង។

 

មើល​ឈុត​ក្រៅ​ឆាក​រឿង​ Ninja Turtles 2 ​ពិត​ជា​​ពិសេស​​ប្លែក​អារម្មណ៍

 

​​ចំណូល​នេះ​បាន​ធ្វើ​ឲ្យ​ភាពយន្ត​របស់​ផលិតកម្ម​ Paramount ដែល​ចំណាយ​ដើម​ទុន​ផលិត​​១៣៥​លាន​ដុល្លារ​នេះ​នៅ​ពី​លើ​ភាពយន្ត “X-Men: Apocalypse” របស់​ផលិតកម្ម Fox ដែល​រក​បាន​២២​លាន​ដុល្លារ​ក្នុង​​សប្ដាហ៍​ទី​២​នៃ​ការ​ចាក់​បញ្ចាំង​និង​លើ​ភាពយន្ត “Me Before You” ដែល​ទើប​បញ្ចាំង​រក​បាន​១៨​លាន​ដុល្លារ។​

 

ផ្ទៃ​នៃ​សាច់​រឿង​សម្បូរ​​ឈុត​ឆាក​ប្រយុទ្ធ​​និង​កំប្លុកកំប្លែង​ជា​ច្រើន​របស់​ក្រុម​និនចា​អណ្ដើក​ទាំង​៤។ ឥឡូវ​ក្រឡេក​មក​មើល​ឈុត​ក្រៅ​ឆាក​នៃ​រឿង “Teenage Mutant Ninja Turtles 2” វិញ​​ក៏​ជក់ចិត្ត​មិនធម្មតា​ដែរ ព្រោះ​ឈុត​ខ្លះ​ត្រូវ​សម្ដែង​បំផ្ទុះឡាន​​ពិត​ៗ​លើ​ផ្លូវ​ជាតិ។ ​អ្វី​កាន់​តែ​ពិសេស​ប្រិយមិត្ត​អាច​ឃើញ​ពី​បច្ចេកទេស​នៃ​​​ការ​រៀបចំ​តួ​និនចា​ទាំង​៤ ដោយ​គេ​បាន​បំពាក់​​គ្រឿង​វិទ្យាសាស្ត្រ​ជា​ច្រើន​លើ​តួ​ទាំង​នោះ ដើម្បី​​បូក​បញ្ចូល​ជាមួយ​បច្ចេកទេស​កុំព្យូទ័រ (visual effects)។

 

នៅ​ធ្វើ​អី​ទៀត មើល​វីដេអូ​ឈុត​ក្រៅ​ឆាក​ទាំង​អស់​គ្នា៖

 

 

ចុចអាន៖ទស្សនា​សកម្មភាព​ថត​រឿង​ Fast 8 ទម្លាក់​ឡាន​ពី​លើ​​អគារ​ឆៅៗ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ superherohype/ Youtube​​​​​​