លោក អេង ឆៃអ៊ាង បញ្ជាក់​ពី ប្រវត្តិ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកតំណាងរាស្ត្រ ក្នុង​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២

​នៅថ្ងៃនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្ក្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម​ណ្ឌ​កល​ណ្តា​ល បានបញ្ជាក់​ពី ប្រវត្តិ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកតំណាងរាស្ត្រ ក្នុង​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ។

​លោក អេង ឆៃអ៊ាង បាន​ពន្យល់​ដោយយោង​ទៅលើ​កំណត់ត្រា​ដូច​ទៅ​៖ =» អាណត្តិ ទី ១ (១៩៩៣-១៩៩៨ ) – ឆ្នាំ ១៩៩៥ : បណ្តេញ​លោក សម រង្ស៊ី ចេញពី​រដ្ឋសភា – ឆ្នាំ ១៩៩៧ : ព្យួរ​អភ័យឯកសិទ្ធិសភា​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​។ អាណត្តិ ទី ២ (១៩៩៨-២០០៣ ) – ឆ្នាំ ២០០១ : បណ្តេញ​លោក សុន ឆ័យ ចេញពី​ប្រធាន​គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​។ =» អាណត្តិ ទី ៣ (២០០៣-២០០៨ ) – ឆ្នាំ ២០០៥ : ព្យួរ​អភ័យឯកសិទ្ធិសភា លោក សម រង្ស៊ី លោក ជាម ច័ន្ទនី និង លោក ជា ប៉ូច​។ អាណត្តិ ទី ៤ (២០០៨-២០១៣ ) – ឆ្នាំ ២០០៩ : ព្យួរ​អភ័យឯកសិទ្ធិសភា លោក សម រង្ស៊ី លោកស្រី មូរ សុខ​ហួរ និង លោក ហូរ វ៉ាន់​។  អាណត្តិ ទី ៥ ( ២០១៣-២០១៨ ) – ឆ្នាំ ២០១៥ : * ថ្ងៃទី ៣០ ខែតុលា : ដកតំណែង​លោក កឹម សុខា ចេញពី​អនុប្រធាន ទី ១ រដ្ឋសភា * ថ្ងៃទី ១៦ ខែវិច្ឆិកា : ដកសិទ្ធិ​លោក សម រង្ស៊ី ចេញពី​សមាជិក​រដ្ឋសភា -​ឆ្នាំ ២០១៦ : * ថ្ងៃទី ១២ ខែមេសា : អនុញ្ញាត​ឲ្យ​តុលាការ​ចោទប្រកាន់ និង ឃុំខ្លួន លោក អ៊ុំ សំអាន * ថ្ងៃទី ៣០ ខែឧសភា : អនុញ្ញាត​ឲ្យ​តុលាការ ចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន លោក កឹម សុខា ។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ម្សិលមិញ​ថា ទោះបីជា​ស្ថានការណ៍​នយោបាយ​អាក្រក់​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែមាន​ជំនឿ​ជឿជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​ជ័យជំនះ ដើម្បី​នាំ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្ពោះទៅរក​សន្ដិភាព ប្រជាធិបតេយ្យ និង​ការបង្រួបបង្រួម​ជាតិ​ពិតប្រាកដ នៅពេល​ខាងមុខ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​គោលដៅ​ច្បាស់លាស់ ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន ឥត​ងាករេ​៕

13327366_804716569630307_8334151032509719689_n National Assembly