ទឹកឃ្មុំ ជួយ​ប្រឆាំង​បាក់តេរី​ស៊ាំ​ថ្នាំ​

ពួកអ្នកវិទ្យាសាស្ត្រអាមេរិក ឲ្យដឹងថាទឹកឃ្មុំអាចប្រើព្យាបាលជំងឺឆ្លងមេរោគដោយសារមានលទ្ធភាពប្រឆាំង ពពួកបាក់ តេរីសុំាថ្នាំអង់ទីប៊ីយូទិក ។

ប្រធានក្រុមស្រាវជ្រាវ , បណ្ឌិត Susan M.Meschwitz នៅសកលវិទ្យាល័យ Salve Regina (អាមេរិក) ឲ្យដឹងថា ទឹកឃ្មុំមានលទ្ធភាព ប្រឆាំងស្ថានភាពរលាក ឆ្លងមេរោគជាមួយនឹងកម្រិតផ្សេងៗគ្នា , បង្កការលំបាកដល់បាក់តេរីក្នុងការពង្រីកកម្លាំងស៊ាំថ្នាំ ។ ទឹកឃ្មុំគួបផ្សំជាមួយអាវុធ របស់វា រួមមានសមាសធាតុ hydrogen peroxide , អាស៊ីត ,ប្រសិទ្ធភាពជ្រាបច្រោះ , កម្រិតស្ករខ្ពស់ និងpolyphenol, នេះបើតាម Meschwitz ឲ្យដឹង ។ ក្រៅពីនេះ ការស្រាវជ្រាវមួយចំនួនផ្សេងទៀតបង្ហាញថា ទឹកឃ្មុំមានប្រសិទ្ធភាពរារាំងដំណើរការកកើតស្រោមជីវសាស្ត្រ ឬហៅថា ស្រោមបាក់តេរីបង្កជំងឺ ។ បណ្ឌិត Meschwitz ឲ្យដឹងបន្ថែមថា /”ទឹកឃ្មុំក៏អាចធ្វើឲ្យចុះខ្សោយលក្ខណៈគ្រោះថ្នាក់របស់បាក់តេរី , ធ្វើឲ្យបាក់តេរី រំញោចជាងជាមួយថ្នាំអង់ទីប៊ីយូទិកធម្មតា/” ៕

ប្រភព៖ iknow

  • ទឹកឃ្មុំ ជួយ​ប្រឆាំង​បាក់តេរី​ស៊ាំ​ថ្នាំ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: