បង្កើត​ចន្លោះ​ទំនេរ​លើ​ផ្ទៃ Homesreen របស់ iPhone បាន ដោយ​ពុំ​ត្រូវ​ការ Jailbreak

នេះជាគន្លឹះថ្មីមួយទៀត ដែលមិត្ត អ្នកអាន ខ្លះកំពុងតែ ងឿងឆ្ងល់ ថាធ្វើបែបនេះ ដើម្បីអ្វី​ ឬធ្វើបែបនេះ បានអ្វី មកវិញ?? យើងក៏ ចង់បញ្ជាក់ ដែរថា នេះជាការកែ តម្រូវមួយ តាមចំណង់ ចំនូលចិត្ត របស់អ្នក ប្រើប្រាស់ នៅពេលដែល ពួកគេ ចង់រៀប Icon លើផ្ទៃ Homescreen ឲ្យមើលទៅ កាន់តែ ទាក់ទាញ ទើបពួកគេ ធ្វើបែបនេះ ណាមួយ នេះក៏ជា គន្លឹះមួយ ដែលយើងគួរតែ ស្វែងយល់ ដើម្បីទុកជា ចំណេះដឹង ហើយយើង ក៏មិនខាតដែរ នៅពេលដែល ចេះធ្វើវា។

បង្កើត​ចន្លោះ​ទំនេរ​លើ​ផ្ទៃ Homesreen របស់ iPhone បាន ដោយ​ពុំ​ត្រូវ​ការ Jailbreak

សូមអានការណែនាំខាងក្រោម៖

  1. ចុចលើកម្មវិធីណាមួយឲ្យជាប់ ចាំដល់វាញ័រ ហើយអូស ទៅកាន់ផ្ទៃ Homescreen ទំនេរដែលគ្មាន កម្មវិធីអ្វីសោះ
  2. រួច​ថតផ្ទៃស្រ្គីន ដោយចុចលើប៊ូតុង Home និងប៊ូតុង Power ស្របពេលគ្នា តែម្តង រួចចុច ប៊ូតុង Home ដើម្បីទៅជា ធម្មតាវិញ​
  3. ទៅកាន់ គេហទំព័រនេះ តាម Safari
  4. ចុចលើពាក្យ Customize រួចចុច CUSTOM MODE
  5. ចុច Add រួចចុច Choose File
  6. រើសយក Photo Library រើសរូបដែលអ្នក បានថត ផ្ទៃស្រ្គីន
  7. ចុច Upload Photo (វាត្រូវការពេលយូរបន្តិច អាស្រ័យលើ អ៊ីនធើណេត របស់អ្នក)
  8. បន្ទាប់អ្នកនឹងឃើញគេកំណត់ជាទីតាំង Icon សម្រាប់ឲ្យ អ្នកជ្រើសរើស ដូចនេះអ្នកអាច សាកយក ត្រង់កន្លែង Icon ទំហំ 1 x 1 ដោយចុច លើវា
  9. រួចអ្នកអាចចុចប៊ូតុង Share រួចចុច Add to Home Screen
  10. ចុច Add ដោយមិនបាច់ដូរអ្វីផ្សេងទេ
  11. អ្នកអាចអូសយក Icon ដែលបានបង្កើតនោះ ដាក់នៅទីតាំង របស់វា លើ Homescreen របស់អ្នកបាន ពេលនោះអ្នក នឹងឃើញ ភាពអស្ចារ្យ
  12. អ្នកអាចលុបវាចេញបាន ដោយធ្វើការលុប ដូចលុបកម្មវិធី ទូទៅ អញ្ចឹងដែរ

សូមទស្សនាវីដេអូខាងក្រោម៖

នេះជាគន្លឹះមួយ ដែលមិនអស្ចារ្យ សម្រាប់អ្នកដែល មិនត្រូវការ ហើយវា ក៏មានប្រយោជន៍ សម្រាប់ដែល អ្នកត្រូវការ និងចង់ចេះ។​ ដូចនេះសូម រីករាយជាមួយ គន្លឹះថ្មីនេះ ហើយយើង នឹងព្យាយាម ពាំនាំគន្លឹះថ្មីៗ មកកាន់អ្នក នៅ បន្ទាប់ទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បង្កើត​ចន្លោះ​ទំនេរ​លើ​ផ្ទៃ Homesreen របស់ iPhone បាន ដោយ​ពុំ​ត្រូវ​ការ Jailbreak

  • ដោយ: Hong
  • 10:53 AM, 27 May
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ