បែកធ្លាយរូបរាងរថយន្ត​សម្រាប់​​ថត​រឿង ​Transformer​ ​២០១៧​

យោង​តាម​គណនី​ ​Twitter​ ​ផ្ទាល់​ខ្លួន​របស់​ផលិតករ​រឿង​ ​Transformer​ ​លោក​ ​Michael Bay​ ​បាន​បង្ហាញ​ពី​រូបរាង​ ​នៃ​រថយន្ត​ ​Chevrolet​ ​Camaro​ ​សម្រាប់​តួ​អង្គ​ ​ ​Bumblebee​ ​ក្នុង​រឿង​ ​Transformer ​វគ្គ​ ​The Last Knight movie សម្រាប់​ឆ្នាំ​ ២០១៧​ ​។​

 

បែកធ្លាយរូបរាងរថយន្ត​សម្រាប់​​ថត​រឿង ​Transformer​ ​២០១៧​

 

រថយន្ត​ ​ដែល​គាត់​បាន​បង្ហាញ​ជា​ ​Chevrolet​ ​Camaro​ ​ម៉ូដែល​ ​២០១៦​ ​ដែល​មាន​រាង​ទាក់ទាញ​ ​និង​មាន​បន្ថែម​នូវ​ការ​រចនា​ខុស​ពី​ ​Chevrolet​ ​Camaro​ ​ម៉ូដែល​ធម្មតា​ ​។​ ​តែ​សម្រាប់​ការ​តុបតែង​ទាំង​នោះ​មិន​ដឹង​ថា​ជា​ ​ការ​តុបតែង​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ ​Chevrolet​ ​ឬ​ជា​ស្នាដៃ​របស់​ក្រុមការងារ​ ​លោក​ ​Michael​ ​Bay​ ​នោះ​ទេ​ ​ព្រោះ​ខាង​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ ​។​

 

បែកធ្លាយរូបរាងរថយន្ត​សម្រាប់​​ថត​រឿង ​Transformer​ ​២០១៧​

 

ចំពោះ​រូប​ដែល​លោក​ ​Michale​ ​Bay​ ​បាន​បង្ហាញ​នោះ​ ​គឺ​ធ្វើ​ឲ្យ​គេ​កាន់​តែ​ជឿ​​ជាក់​ថា ​វា​គឺ​ជា​រូបរាង​ផ្លូវ​ការ​នៃ​រថយន្ត​សម្រាប់​តួ​អង្គ​ ​Bumblebee​ ​ក្នុង​រឿង​ ​Transformer​ ​វគ្គ​ ​The Last Knight movie​ ​៕​

 

អាន​បន្ត​ ​៖​  Land Rover ដាច់​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ចិន​ចម្លង​ម៉ូដ​តាម តែ​មិន​សង្ឃឹម​ឈ្នះ​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ ​mashable​