លោកគ្រូម្នាក់នេះ មិនត្រឹមតែសង្ហារមួយមុខទេ ថែមទាំងមានថ្វីដៃបង្រៀន យ៉ាងពិសេសទៀតផង!

តៃវ៉ាន់៖ ថ្មីៗនេះ លោកគ្រូសង្ហារម្នាក់ បង្រៀននៅសាកលវិទ្យាល័យមួយកន្លែង លើកោះតៃវ៉ាន់ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសនិស្សិតៗ មានការកោតសរសើរចំពោះតិចនិច ក្នុងការបង្រៀនល្អ គួបផ្សំនឹងស្នាដៃគូរូបយ៉ាងល្អថែមទៀត ដែលជាកត្តាមួយ ជួយឲ្យសិស្សងាយយល់ និងឆាប់ចាប់បានផងដែរ។

បើតាមប្រភពបាន ឲ្យដឹងថា លោកគ្រូរូបសង្ហារឈ្មោះ Chung Chuan-Bin ជាសាស្រ្តាចារ្យម្នាក់ បង្រៀននៅសាកលវិទ្យាល័យ Kaohsiung ក្នុងទីក្រុង Kaohsiung កោះតៃវ៉ាន់។ បច្ចុប្បន្នរូបគាត់ទទួលបានប្រជាប្រិយភាពខ្លាំងក្លា ពីសំណាក់អ្នកនិយមលេងអីុនធឺណែត ឬបណ្តាសង្គមផងដែរ ដោយសារហេតុថាគាត់មានសមត្ថភាពខ្ពស់ក្នុងការបង្រៀន ជាមួយនឹងទេពកោសល្យគូររូបយ៉ាងល្អ ដូចជារូបរាងកាយរបស់មនុស្ស រួមមានសំណុំគ្រោងឆ្អឹង លក្ខណៈនៃសរសៃឈាម សរសៃសាច់ដុំ ដើម្បីធ្វើការវិភាគសាស្រ្ត ពន្យល់ដល់និស្សិត ងាយស្រួលយល់កាន់តែច្បាស់។

ប្រភពបន្តថា សិស្សជាច្រើន បានប្រម៉ាញ់ថតរូប និងវីដេអូ  បង្ហោះចែកចាយ ចូលទៅក្នុងបណ្តាញសង្គម Youtube និងបណ្តាញសង្គមផ្សេងៗទៀត អំពីសកម្មភាពបង្រៀនរបស់គាត់ទៀតផង។ មិនតែប៉ុណ្ណោះ មានអ្នកប្រើប្រាស់មួយចំនួន ផ្តល់ជាមតិថា  លោកគ្រូសង្ហារនេះ គួរតែផ្ទេរទៅបង្រៀននៅសាលាវេជ្ជសាស្រ្តផ្សេងៗទៀតផង។

យ៉ាងណាមិញ លោកគ្រូសង្ហារដែលជាសាមីខ្លួនលោកផ្ទាល់ បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ការសិក្សាពីកាយវិភាគសាស្រ្ត នៃរូបរាងកាយមនុស្សនេះ វាមិនខុសគ្នាក្នុងការរៀនមុខវិទ្យាគណិតវិទ្យានោះទេ ដែលវាជាគន្លឹះដ៏សំខាន់មួយ ក្នុងការដោះស្រាយសមីការមួយ ពីមួយជំហានទៅមួយជំហានតែប៉ុណ្ណោះ ធ្វើយ៉ាងណាឲ្យសិស្សងាយយល់ និងឆាប់ចាប់បាន» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព ៖
CCTVNews

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា គ្រូប្រុសម្នាក់ឈ្មោះ Peitro Boselli អាយុ២៨ឆ្នាំ ជាជនជាតិអីុតាលី ដែលក្រៅពីអាជីពសាស្ត្រាចារ្យ ផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យ College London ហើយនោះ គាត់ក៏ជាតារាល្បីនៅលើបណ្តាញសង្គមផងដែរ ដោយគិតត្រឹម Instagram មានអ្នកគាំទ្រចុច Follow រហូតដល់ទៅជាង ៨៨៥,០០០នាក់ ទៅហើយ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ Peitro ដែលបញ្ចប់ថ្នាក់បណ្ឌិតផ្នែក វិស្វកម្មគ្រឿងយន្ត នេះបានបង្ហោះរូបភាព មួយចំនួន បង្ហាញពីរូបរាងដ៏គួរឲ្យលង់ និងទាក់ទាញរបស់គាត់ ដែលធ្វើឲ្យមនុស្សជាច្រើន ជាពិសេសនារីៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្រៅពីនេះក៏មាន ការបញ្ជាក់បន្ថែមឲ្យដឹងទៀតថា Peitro ក៏ធ្លាប់បានដើរម៉ូដឲ្យ Abercrombie and Fitch កាលពីកន្លងទៅនេះផងដែរ ហើយម្យ៉ាងវិញទៀត រូបគាត់ក៏ធ្លាប់ឆ្លងកាត់ ក្នុងអាជីពជាអ្នកដើរម៉ូតនេះ តាំងពីអាយុ៦ឆ្នាំមកម្ល៉េះ។ ចំណុចទាំងនេះហើយ ដែលបានធ្វើឲ្យគាត់ក្លាយទៅជា តារាល្បីនៅលើបណ្តាញសង្គម ជាពិសេសគឺបានក្លាយជា មនុស្សក្នុងចិត្ត របស់នារីៗជាច្រើនផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload