ប្រជាពលរដ្ឋ​ខេត្តតាកែវនាំគ្នា ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ជីក​មាស!!

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ផ្ទោល ស្រុក​មង្គលបុរី ខេត្តតាកែវ បាន​នាំ​គ្នា​ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ជីក​មាស​នៅ​តាម​វាលស្រែ​បន្ទាប់​ពី​ល្បី​ថា​ក្មេង​ឃ្វាលគោ​ម្នាក់រើស​បាន​មាស​ជិត​២​ខាំ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២​មិថុនា ក្មេង​ឃ្វោ​ល​គោ​បាន​ប្រទះ​ឃើញ​ក្រឡ​តូច​មួយ​ដែល​មាន​មាស​នៅ​ក្នុង​នោះ​នៅ​កៀន​ភ្លឺស្រែ​ក្នុង​ឃុំ​ខាងលើ បន្ទាប់​មក​ក៏​រើស​បាន​មាស​ជា​បន្តបន្ទាប់​រហូត​ដល់​ជិត​២​ខាំ ។ តាំងពី​ពេល​នោះ​មក ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព្រែក​ផ្ទោល ស្រុក​មង្គលបុរី បាន​នាំ​គ្នា​ភ្លូកទឹកភ្លូកដី​សម្រុក​ទៅ​ជីកដី​រាវរក​មាស​តាំងពី​ថ្ងៃ​នោះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឈប់​នៅឡើយ​ទេ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​រឿយ​ៗ​ពលរដ្ឋ​តែងតែ​រើស​បាន​មាស ឬ​វត្ថុ​បុរាណ​មាន​តម្លៃ​ប្លែក​ៗ​មួយ​ចំនួន ដោយសារ​តែ​តំបន់​នោះ​កាលពីមុន​គឺជា​រាជវាំង​របស់​ស្តេច ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៥​មិថុនា​ម្សិលមិញ ខាង​ស្រុក​និង​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ បាន​នាំ​គ្នា​ចុះ​មក​ឃាត់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​នាំ​គ្នា​ទៅ​ជីកដី​រក​មាស​នៅ​ម្តុំ​នោះ​តទៅ​ទៀត ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​នៅ​តែ​ទៅ​ជីកដី​រក​មាស​នៅ​ទីនោះ​ព្រោះ​ការ​ជីកដី​រក​មាស​មិនមែន​ជា​ទ​ង្វើ​ខុសច្បាប់​ទេ ហើយ​បើ​មាន​វាសនា​ពួក​គាត់​អាច​ក្លាយជា​អ្នកមាន​ក៏​ថា​បាន ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រជាពលរដ្ឋ​ខេត្តតាកែវនាំគ្នា ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ជីក​មាស!!

ប្រជាពលរដ្ឋ​ខេត្តតាកែវនាំគ្នា ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ជីក​មាស!!