អនិ​ច្ចារ! ខ្មែរ​មិន​​ដឹង ទៅជា​យួន​​ដឹង​​នាំគ្នា​​កើប​​យក

ខេត្ត​មណ្ឌលគិរី ៖ វៀត​​​ណាម​​​ចំនួន​​​៩​នាក់​ ត្រូវ​​​កម្លាំង​នគរបាល​​ឃាត់ខ្លួន​ ខណៈ​​​​ពួកគេ​កំពុង​​ក្នុង​ព្រៃ​ ដើម្បី​បេះ​ផ្កា​​អ័​រ​គី​ដេ​​នៅ​ចំណុច​ភ្នំ​​ក្តុក ក្នុងភូមិ​ទូល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា ២០១៦ រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា នេះ ។

ប្រភព​​​ឱ្យ​​​ដឹង​ថា ក្រោយ​ពី​​កម្លាំងនគរបាលឃុំ​មេ​​ម៉​ង់​ ទទួល​បាន​ព័ត៌មាន​​នៅ​ចំណុច​ភ្នំ​​ក្តុក មាន​​​មនុស្ស​មួយ​​ក្រុម​​កំពុង​បោះ​តង់​​ក្នុង​ព្រៃ​ដើម្បី​រក​បេះ​ផ្ការ​អ័​រ​គី​ដេរ​ ។​​ បន្ទាប់​ពី​មាន​បទ​ញ្ជា​ពី​លោក​អធិការ​ស្រុកនគរបាល​ប៉ុស្តិ៍ប្រជា​ការពារ និង​មន្ត្រី​ដែន​ជ​ម្រក​សត្វព្រៃ​ភ្នំ​ព្រេច បាន​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ ​ក៏​ប្រទះ​ឃើញ​​ជនជាតិ​វៀតណាម​ចំនួន​​៩​នាក់ ក្នុង​នោះ​ស្រី២​ ​។

​វៀតណាម​ទាំង៩នាក់ ១-ឈ្មោះ​ធី ម៉ៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ២-ឈ្មោះ​ធី ភាព ភេទ​ស្រី អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ​​លី​ម ពុធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៤-​ឈ្មោះ​​លី​ម រ៉ុ​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៥-លី​ម សឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៦​-ឈ្មោះ​លី​ម​ ចិត្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៧-​ឈ្មោះ​​លី​ម រ៉ា​រ៉ុ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ៨-ឈ្មោះ​​លី​ម បេ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៩-ឈ្មោះលី​ម ភាព​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំង​៩​នាក់​នេះ ​ជា​កសិករ ​​មាន​ទីលំនៅ​ភូមិ​ឡុ​ក​ហឹ​ង ឃុំ​ឡុ​ក​និ​ញ ស្រុក​ឡុ​ក​និ​ញ ខេត្ត​ប៊ិ​ញ​ភ្វឿ​ក។

ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេ​ម៉​ង់​បានដឹង​ថា ក្រុម​ជនជាតិ​វៀតណាម​នោះ​បាន​ឆ្លើយ​ថា ពួក​គេ​ចូល​មក​ទឹកដី​កម្ពុជា​ តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ​(​ច្រក​វ៉ា​លឺ​)​ ​ស្ថិត​នៅ​ស្រុក​ស្នូល ខេត្តក្រចេះ និង​បាន​បន្ត​មក​ចូល​មក​ដល់​ទឹកដី​ខេត្តមណ្ឌលគិរី​៤​ថ្ងៃ​មក​​ហើយ ។ ដោយ​ពួក​គេ​​​សួរ​អ្នក​ភូមិ​ថា កន្លែង​ណា​​សម្បូរ​ផ្ការ​អ័​រ​​គី​ដេ នៅ​ពេល​មាន​អ្នក​ប្រាប់​ថា នៅ​ព្រៃ​ឃុំ​មេ​ម៉​ង់​សម្បូរ ពួក​គេ​បានធ្វើ​ដំណើរ​ទៅ​ទី​នោះ​​តែ​ម្តង​ ។​ ​បន្ទាប់​ពី​ស្នាក់​នៅ​ក្នុង​ព្រៃ​អស់​រយៈ​ពេល​៤​ថ្ងៃនេះ ពួក​គេ​បាន​ប្រមូល​ដើម​ផ្ការ​អ័​រ​គី​ដេ ក្នុង​ម្នាក់​ៗ​បាន​ចំនួន​ប្រមា​ន​១០​ទៅ ​២០​គីឡូក្រាម និង​​ប្រើប្រាស់​មធ្យោបាយ​​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ចំនួន​៥​គ្រឿង​។

ក្រោយ​ឃាត់ខ្លួន ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ម៉េ​ម៉​ង​រួម ​ជនជាតិវៀតណាម​​ទាំង​៩​នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ ។ ​តែ​​ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹក​ថា ការិយាល័យ​ជំនាញ​អន្តោ​ប្រវេ​ស​ន៏៍ នឹង​ចាត់វិធានការ​បែប​ណា ចំពោះ​​សកម្មភាព​ខុសច្បាប់​​របស់​ជនជាតិ​វៀតណាម​​ទាំង​៩​នាក់​នោះ​ទេ ព្រោះ​លោក​ឧត្តម​សេនី​យ៏៍​ត្រី ទៀង សៅ​រ័​ត្ន ស្នងការ​រង​ទទួល​​បន្ទុក​អន្តោ​ប្រវេ​ស​ន៍​កោះសន្តិភាព ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ព្រោះ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​។

មហាជន​ដែល​បាន​ដឹង​រឿង​ខាងលើ​ បាន​ចោទ​ជា​សំនួ​រថា ហេតុ​អ្វីបាន​ជា​​វៀតណាម​ទាំង​៩​នាក់ អាច​មក​ដល់​ក្នុង​ព្រៃ​​ក្នុងឃុំ​មេ​ម៉​ង់​ដើម្បី​បេះ​ផ្កា​​អ័​រ​គី​ដេ​ច្បាស់​ម្ល៉េះ? សូ​ម្បី​អ្នកស្រុក​ភូមិ​ស្ទើរតែ​មិនដឹង​ថា នៅ​ក្នុង​ព្រៃ​នោះ ​មាន​ដើម​ផ្កា​​នេះ​ផង ។ ម្យ៉ាង​ពួក​គេ​ បាន​ចូល​មក​ដី​​កម្ពុជាតាម​ច្រក​ស្រុក​ស្នូល ខេត្តក្រចេះ ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត​២០០​គីឡូម៉ែត្រពី​ខេត្តមណ្ឌលគិរី ​​តើ​មក​តាម​អ្នក​ណា? ​អ្នក​ណា​​ឱ្យ​​​ចូល​មក​​?

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អនិ​ច្ចារ! ខ្មែរ​មិន​​ដឹង ទៅជា​យួន​​ដឹង​​នាំគ្នា​​កើប​​យក

អនិ​ច្ចារ! ខ្មែរ​មិន​​ដឹង ទៅជា​យួន​​ដឹង​​នាំគ្នា​​កើប​​យក

អនិ​ច្ចារ! ខ្មែរ​មិន​​ដឹង ទៅជា​យួន​​ដឹង​​នាំគ្នា​​កើប​​យក

អនិ​ច្ចារ! ខ្មែរ​មិន​​ដឹង ទៅជា​យួន​​ដឹង​​នាំគ្នា​​កើប​​យក