ក្រោយពី​ស្ដាប់ រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​កាលពី​យប់មិញ យល់​យ៉ាងណាដែរ ? (​មាន​វីដេអូ )

Videos


ទីបំផុត រ៉េត ស៊ូហ្សាណា បេក្ខនារី ដ៏លេចធ្លោវ័យ ១៦ ឆ្នាំ នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ ព្រមយកបទចម្រៀងជាភាសាខ្មែរមកបកស្រាយហើយ ក្រោយពីមានការទទូចពីមហាជនចង់ឱ្យនាងបកស្រាយបទ ចម្រៀងជាភាសាជាតិរួចមក ។

ក្រោយពី​ស្ដាប់ រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​កាលពី​យប់មិញ យល់​យ៉ាងណាដែរ ? (​មាន​វីដេអូ )

នៅក្នុងវគ្គ Live Show សប្ដាហ៍ទី ៤ នេះ រ៉េត ស៊ូហ្សាណា បានជ្រើសរើសចម្រៀងមួយបទ មានចំណងជើងថា «ទីនេះកំពុងមានមនុស្សខូចចិត្ត» ដែលជាចម្រៀង Original របស់កញ្ញា អេដា ។ ការបកស្រាយបទជាភាសាខ្មែរ របស់ រ៉េត ស៊ូហ្សាណា ហាក់មិនសូវលេចធ្លោខ្លាំងដូចជាការបកស្រាយបទជាភាសាបរទេនោះឡើយ តែនាងនៅ តែទទួលបានឱកាសដ៏ពិសេសក្នុងការឈានជើងចូលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ដទៀត ដែលជារឿងគួរឱ្យ រំភើបខ្លាំងបំផុតសម្រាប់រូបនាង ។ ទោះបីជាយ៉ាងណា ក្រោយការបញ្ចេញសមត្ថភាពច្រៀងចម្រៀងជាភាសាខ្មែររួចមក មានបងប្អូនក្នុងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិយោបល់ថា រ៉េត ស៊ូហ្សាណា ច្រៀងបទខ្មែរមិនសូវបានល្អនោះឡើយ គឺខុសឆ្ងាយពីពេល ដែលនាងច្រៀងបទចម្រៀងជាភាសាអង់គ្លេស ។

ក្រោយពី​ស្ដាប់ រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​កាលពី​យប់មិញ យល់​យ៉ាងណាដែរ ? (​មាន​វីដេអូ )
ក្រោយពី​ស្ដាប់ រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​កាលពី​យប់មិញ យល់​យ៉ាងណាដែរ ? (​មាន​វីដេអូ )
ក្រោយពី​ស្ដាប់ រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​កាលពី​យប់មិញ យល់​យ៉ាងណាដែរ ? (​មាន​វីដេអូ )
ក្រោយពី​ស្ដាប់ រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​កាលពី​យប់មិញ យល់​យ៉ាងណាដែរ ? (​មាន​វីដេអូ )
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ចង់ដឹងថា រ៉េត ស៊ូហ្សាណា ច្រៀងបទជាភាសាខ្មែរបានល្អកម្រិតណានោះ សូមទស្សនាវីដេអូចម្រៀងរបស់នាង ទាំងអស់គ្នា ៕ ភូមិន្ទ