ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

ទីក្រុង​​ហូជីមិញ ​គ្រោង​​ចំណាយ​ទឹក​​​ប្រាក់​​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​​​​​​ ​ដើម្បី​សាងសង់​​រនាំង​​​​ថ្ម​​ទប់​ទឹក​​ជំនន់​​​​​​​​ ​​​​​​​​​​ទ្វារ​ទឹក និង​បំពង់​បង្ហូរ​ទឹក​​​ ​ប្រមាណ​ ៤៤១​​,១​លាន​ដុល្លារ​អាមេរិក​​​ ដោយ​ចាប់​ផ្ដើម​​​នៅ​ចុង​ខែ​នេះ​។

 

ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

 

​​ក្រុមហ៊ុន​​​​​សំណង់​​​​​​​​​​​​​​​​​​​ក្នុង​ស្រុក​​ឈ្មោះ​ Trung Nam Group បាន​​ចុះ​កុង​ត្រា​សាងសង់​​​​​​ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ​​​។​​ ​គម្រោង​​​នេះ​​​​​​​ត្រូវ​គេ​រំពឹង​ថា​នឹង​​​ជួយ​​គ្រប់​គ្រង​​​ទឹកជំនន់​ ​​​​និង​​​ផល​​ប៉ះពាល់​​​​​ពី​ការ​ប្រែ​ប្រួល​​អាកាសធាតុ​​​​​​​​​ទៅលើ​​ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​ជាង​​​ ៦,៥លាន​​នាក់​ ​​​លើ​ផ្ទៃ​ដី​​ ៥៧០​គីឡូម៉ែត្រ​ការ៉េ។

 

​​ទំនប់​​​​​​នេះ​​មាន​​ទ្វារ​ទឹក​​ចំនួន​​៦​​ ​ប្រវែង​​​​ពី​ ៤០​​ទៅ​​១៦០​ម៉ែត្រ និង​​​​ជញ្ជាំង​ថ្ម​​អម​មាត់​ទន្លេ​​​​ប្រវែង​ ៧,៨​គីឡូម៉ែត្រ​​​ ដែល​នឹង​ត្រូវ​​សង់​​តាម​ដង​​ទន្លេ​សាយហ្កន​ (Saigon) ក្នុង​ក្រុង។ ​បើ​យោង​​ទៅ​តាម​​​គម្រោង​​​​​ ​​នឹង​មាន​ស្ថានីយ​បូម​​ទឹក​​​​ចំនួន​ ៣កន្លែង​ ​​អាច​បូម​ទឹក​បាន​​ពី​ ១២ ទៅ​​៤៨​​ម៉ែត្រគីប​​​​​ក្នុង​​មួយ​​វិនាទី ​និង​​​បំពង់​បង្ហូរ​​​​​​ទឹក​ចូល​ទន្លេ​​​ចំនួន​ ២៥​ទៀត​។

 

គួរ​បញ្ជាក់​ថា​​កាល​ពី​ដើម​​​​​ឆ្នាំ​​ ២០១៦ ​សាលា​ក្រុង​​​ហូជីមិញ​​ធ្លាប់​បាន​​ប្រកាស​ថា​​ ខ្លួន​​នឹង​​លៃលក​​ប្រាក់​​ចំនួន​ ៦,៨៥​​ ពាន់​លាន​ដុល្លារ ​សម្រាប់​​​គម្រោង​​​​ទប់​​​ទឹក​​ជំនន់​​នៅ​រយៈពេល​ ៥​ឆ្នាំ​ខាង​មុខ៕

 

ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

 

ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

 

 

ចុចអាន៖ ត្រី​​​ ១៤​តោន​ពុល​​​ងាប់​​ក្នុង​​ប្រឡាយ​​កណ្ដាល​ក្រុង​ហូជីមិញ

ចុចអាន៖ ប្រព័ន្ធ​ Wi-Fi ឥត​គិត​ថ្លៃ​នឹង​គ្រប​ដណ្ដប់​ពាស​ពេញក្រុង​ហូជីមិញ

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ Thanhniennews