ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

ទីក្រុងហូជីមិញ គ្រោងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីសាងសង់រនាំងថ្មទប់ទឹកជំនន់ ទ្វារទឹក និងបំពង់បង្ហូរទឹក ប្រមាណ ៤៤១,១លានដុល្លារអាមេរិក ដោយចាប់ផ្ដើមនៅចុងខែនេះ។

ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

ក្រុមហ៊ុនសំណង់ក្នុងស្រុកឈ្មោះ Trung Nam Group បានចុះកុងត្រាសាងសង់ក្នុងរយៈពេល ៣ឆ្នាំ។ គម្រោងនេះត្រូវគេរំពឹងថានឹងជួយគ្រប់គ្រងទឹកជំនន់ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើប្រជាជនរស់នៅក្នុងក្រុងជាង ៦,៥លាននាក់ លើផ្ទៃដី ៥៧០គីឡូម៉ែត្រការ៉េ។

ទំនប់នេះមានទ្វារទឹកចំនួន៦ ប្រវែងពី ៤០ទៅ១៦០ម៉ែត្រ និងជញ្ជាំងថ្មអមមាត់ទន្លេប្រវែង ៧,៨គីឡូម៉ែត្រ ដែលនឹងត្រូវសង់តាមដងទន្លេសាយហ្កន (Saigon) ក្នុងក្រុង។ បើយោងទៅតាមគម្រោង នឹងមានស្ថានីយបូមទឹកចំនួន ៣កន្លែង អាចបូមទឹកបានពី ១២ ទៅ៤៨ម៉ែត្រគីបក្នុងមួយវិនាទី និងបំពង់បង្ហូរទឹកចូលទន្លេចំនួន ២៥ទៀត។

គួរបញ្ជាក់ថាកាលពីដើមឆ្នាំ ២០១៦ សាលាក្រុងហូជីមិញធ្លាប់បានប្រកាសថា ខ្លួននឹងលៃលកប្រាក់ចំនួន ៦,៨៥ ពាន់លានដុល្លារ សម្រាប់គម្រោងទប់ទឹកជំនន់នៅរយៈពេល ៥ឆ្នាំខាងមុខ៕

ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ thanhniennews

  • ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: