BTV ​​​ផ្ដល់​សិទ្ធិ​​​ឲ្យ​តែ​​​ Facebook ​​​សម្តេច​តេជោ​​​តែ​១​គត់​ ​ផ្សាយ​បន្ត​ផ្ទាល់​​​​ការ​ប្រកួត​​ស្អែក​នេះ

រាជធានីភ្នំពេញ៖ នៅមុនពេលការប្រកួតបាល់ទាត់ជម្រុះពានរង្វាន់អាស៊ី ឆ្នាំ២០១៩ ស្អែកនេះ ស្ថានីយទូរទស្សន៍ព័ត៌មាន BTV បានប្រកាសព្រមានអនុវត្តវិធានការតាមផ្លូវច្បាប់ ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកនានា ដែលមានការរំលោភបំពានដោយការទាញយករូបភាព ផ្សាយផ្ទាល់ទៅធ្វើការផ្សព្វផ្សាយបន្ត ដោយគ្មានការអនុញ្ញាត។

ស្ថានីយទូរទស្សន៍ព័ត៌មាន BTV បានបញ្ជាក់ទៀតថា សូមឲ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកនានា ចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ហើយមានតែ Facebook Samdech Hun Sen, Cambodian Prime Minister តែមួយគត់ដែលទទួលបាន សិទ្ធិផ្សាយបន្តផ្ទាល់ពី BTV។

ស្ថានីយទូរទស្សន៍ព័ត៌មាន BTV បានចេញសេចក្ដីជូនដំណឹងដូចនេះថា៖ “សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិក គ្រប់ប្រភេទឲ្យបានជ្រាបថា ក្រោមកិច្ចសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា BTV នឹងផ្សាយផ្ទាល់នូវការ ប្រកួតបាល់ទាត់ ជម្រុះពានរង្វាន់អាស៊ី ឆ្នាំ២០១៩ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក”។

“BTV សូមរក្សាសិទ្ធក្នុងការផ្សាយផ្ទាល់ផ្តាច់មុខ ក្នុងការប្រកួតនេះ។ ដូច្នេះក្នុងករណី មានការរំលោភ បំពានដោយការទាញយករូបភាព ផ្សាយផ្ទាល់ទៅធ្វើការផ្សព្វផ្សាយបន្ត យើងខ្ញុំនឹងអនុវត្តវិធានការតាមផ្លូវច្បាប់”។

“អាស្រ័យហេតុនេះ សូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិចនានា ចូលរួមសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ បញ្ជាក់ ៖ Facebook Samdech Hun Sen, Cambodian Prime Minister តែមួយគត់ដែលទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពី BTV”៕

BTV ​​​ផ្ដល់​សិទ្ធិ​​​ឲ្យ​តែ​​​ Facebook ​​​សម្តេច​តេជោ​​​តែ​១​គត់​ ​ផ្សាយ​បន្ត​ផ្ទាល់​​​​ការ​ប្រកួត​​ស្អែក​នេះ

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • BTV ​​​ផ្ដល់​សិទ្ធិ​​​ឲ្យ​តែ​​​ Facebook ​​​សម្តេច​តេជោ​​​តែ​១​គត់​ ​ផ្សាយ​បន្ត​ផ្ទាល់​​​​ការ​ប្រកួត​​ស្អែក​នេះ已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:កីឡា  ព័ត៌មាន
Tags: