រថយន្ត​ទួរី​ស​ ​សង្ស័យ​ងងុយដេក​ បើក​ល្បឿន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ទៅមុខ​លែងរួច​

រថយន្ត​ទួរី​ស​ ​សង្ស័យ​ងងុយដេក​ បើក​ល្បឿន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ទៅមុខ​លែងរួច​



ភ្នំពេញ ​៖​ រថយន្ត​ទួ​រី​ស ​​១​គ្រឿង បើក​ក្នុង​ល្បឿន​លឿន សង្ស័យ​អ្នកបើកបរ​ងងុយដេក ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង ក្បែរ​រោង​លក់​គុយទាវ របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ អ្នកណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ។

គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​១ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ ២០១៦ នៅ​លើ​បណ្ដោយ​ផ្លូវ​មៅ​សេទុង ទល់មុខ​តូប​លក់​គុយទាវ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការមន។

តាម​សាក្សី បាន​ឲ្យ​ដឹង​ថា នៅមុខ​ពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ទួ​រី​ស​​១​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ង​៩៩៦០ ភព​២ បើក​ដោយ​បុរស​ម្នាក់ និង នារី​ម្នាក់ រួម​ដំណើរ​ជាមួយ​ ដោយ​បើកបរ​តាម​បណ្ដោយ ផ្លូវ​មៅ​សេទុង ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​មក បុក​បង្គោល​ភ្លើង​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កៀប​ជាប់​ នឹង​បង្គោល​ភ្លើង ជាប់​តូប​លក់​គុយទាវ​ដែល​នៅ​លើ​ចិញ្ចើម​ផ្លូវ ទៅមុខ​លែង​រួច ដោយ​រថយន្ត រង​ការខូចខាត​ខ្ទេច ផ្នែក​ខាងមុខ​ចង្កៀង​ខាង​ស្តាំ​។ ភ្លាមៗ​នោះ គេ​បាន​ឃើញ​អ្នកបើកបរ​រថយន្ត បាន​ចុះ​ពីលើ​រថយន្ត​ នាំ​នារី​ម្នាក់ ដែល​រួម​ដំណើរ​ជាមួយ រត់គេច​ខ្លួន​បាត់ស្រមោល​តែម្តង។

អ្នកលក់​គុយទាវ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​កំពុងតែ​ឈ្ងោក​មុខ​ឆា​បាយ ដាក់​ឲ្យ​ភ្ញៀវ ស្រាប់តែ​រថយន្ត​មក​បុក​បង្គោល​ភ្លើង លាន់​ឮ​ដូច​ផ្ទុះ​គ្រាប់បែក​អញ្ចឹង ធ្វើ​ឲ្យ​គាត់​ព្រលឹង​ចុងសក់ ហើយ​គាត់​សង្ស័យ​ថា តៃកុង​ឡាន​បែប​ងងុយដេក។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ បាន​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​មក​ដោះស្រាយ​ជាមួយ និង​សម្បត្តិ​រដ្ឋ​៕
រថយន្ត​ទួរី​ស​ ​សង្ស័យ​ងងុយដេក​ បើក​ល្បឿន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ទៅមុខ​លែងរួច​

រថយន្ត​ទួរី​ស​ ​សង្ស័យ​ងងុយដេក​ បើក​ល្បឿន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ទៅមុខ​លែងរួច​