មើល​ឈុត​ក្រៅ​ឆាក​រឿង​ Ninja Turtles 2 ​ពិត​ជា​​ពិសេស​​ប្លែក​អារម្មណ៍

ខ្សែភាពយន្តវិទ្យាសាស្ត្រកំប្លែង “Teenage Mutant Ninja Turtles: Out of the Shadows” កំពុងទទួលប្រជាប្រិយភាពខ្លាំងពីបណ្ដាអ្នកទស្សនានៅអាមេរិកខាងជើង ដោយហក់ឡើងទៅលេខ១លើតារាងភាពយន្ត Box Office តាមរយៈការរកចំណូលបាន៣៥,៣លានដុល្លារក្នុងសប្ដាហ៍បញ្ចាំងដំបូង។

នៅធ្វើអីទៀត មើលវីដេអូឈុតក្រៅឆាកទាំងអស់គ្នា៖

ចំណូលនេះបានធ្វើឲ្យភាពយន្តរបស់ផលិតកម្ម Paramount ដែលចំណាយដើមទុនផលិត១៣៥លានដុល្លារនេះនៅពីលើភាពយន្ត “X-Men: Apocalypse” របស់ផលិតកម្ម Fox ដែលរកបាន២២លានដុល្លារក្នុងសប្ដាហ៍ទី២នៃការចាក់បញ្ចាំងនិងលើភាពយន្ត “Me Before You” ដែលទើបបញ្ចាំងរកបាន១៨លានដុល្លារ។

ផ្ទៃនៃសាច់រឿងសម្បូរឈុតឆាកប្រយុទ្ធនិងកំប្លុកកំប្លែងជាច្រើនរបស់ក្រុមនិនចាអណ្ដើកទាំង៤។ ឥឡូវក្រឡេកមកមើលឈុតក្រៅឆាកនៃរឿង “Teenage Mutant Ninja Turtles 2” វិញក៏ជក់ចិត្តមិនធម្មតាដែរ ព្រោះឈុតខ្លះត្រូវសម្ដែងបំផ្ទុះឡានពិតៗលើផ្លូវជាតិ។ អ្វីកាន់តែពិសេសប្រិយមិត្តអាចឃើញពីបច្ចេកទេសនៃការរៀបចំតួនិនចាទាំង៤ ដោយគេបានបំពាក់គ្រឿងវិទ្យាសាស្ត្រជាច្រើនលើតួទាំងនោះ ដើម្បីបូកបញ្ចូលជាមួយបច្ចេកទេសកុំព្យូទ័រ (visual effects)៕

ប្រភព៖ sabay

  • មើល​ឈុត​ក្រៅ​ឆាក​រឿង​ Ninja Turtles 2 ​ពិត​ជា​​ពិសេស​​ប្លែក​អារម្មណ៍已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:វីដេអូ
Tags: