ឆន ​សុវណ្ណរាជ​ មហាជន​រិះគន់​ថា​ ចាក់​ចោល​អង្ករ​យក​អង្កាម​ (មានវីដេអូ)

សិល្បៈ ៖ វគ្គ Live Show សប្ដាហ៍ទី០៤ កាលពីយប់មិញនេះ ខណៈដែល Coach ឆន សុវណ្ណរាជ ជ្រើសយកបេក្ខនារី ង៉ែត សូរង្សីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ដោយសុខចិត្តជម្រុះចោលបេក្ខនារី សូ សុផលីន ការជ្រើសនេះបានក្លាយជាប្រធានបទមួយត្រូវទស្សនិកជនជជែកសួរគ្នានៅតាមផ្សារ ហាងបាយ កាហ្វេកាលពីព្រឹកនេះ ដោយម្នាក់ៗបានសួរថា ម៉េចក៏លោក ឆន សុវណ្ណរាជ ជ្រើសកញ្ញា ង៉ែត សូរង្សី ខណៈដែលអ្នកទស្សនាភាគច្រើនមើលឃើញថា កញ្ញា សូ សុផលីន មានសមត្ថភាពខ្លាំងជាង?
ការយល់ឃើញនេះ Kqube News មិនអាចទាក់ទងសុំការឆ្លើយតបពីលោក ឆន សុវណ្ណរាជ បញ្ជាក់ពីចំណុចខ្លាំងរបស់កញ្ញា ង៉ែត សូរង្សី បានទេ ព្រោះទូរស័ព្ទលោកមិនអាចទាក់ទងបាន តែទោះយ៉ាងណាខាងក្រោមនេះគឺវីដេអូបកស្រាយបទចម្រៀងរបស់បេក្ខនារីង៉ែត សូរង្សី និងកញ្ញា សូ សុផលីន ដែលយើងលើកយកមកប្រៀបធៀបគ្នា ដូច្នេះហើយសូមទស្សនិកជនជួយវាយតម្លៃ៕

ប្រភព៖ kqube

  • ឆន ​សុវណ្ណរាជ​ មហាជន​រិះគន់​ថា​ ចាក់​ចោល​អង្ករ​យក​អង្កាម​ (មានវីដេអូ)已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:វីដេអូ
Tags: