​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន ​

​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន ​



ភ្នំពេញ ៖ ឆ្លៀតឱកាស​ចុង​សប្ដាហ៍​នេះ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន សង្កាត់​ព្រែក​កំពិស​ទាំងមូល ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំ​ពេញ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល និង​ផ្លាស់ប្ដូរ​ព័ត៌មាន ស្ដីពី​ការអនុវត្ត​គោលនយោបាយ ភូមិ​-​សង្កា​ត់ មាន​សុវត្ថិភាព។

ក្នុង​កម្មវិធី​នោះ ក៏​មាន​វត្តមាន លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ លោក​អភិបាលរងខណ្ឌ និង​មន្ត្រី​អាវុធហត្ថ​ជា​ច្រើន​រូប ចូលរួម​ផង​ដែរ។

បន្ទាប់ពី​បញ្ចប់​ការ​សំណេះសំណាល លោក​ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង បាន​ចែក​ឧបករណ៍​បំពង​សំឡេង ដែល​មាន​មុខងារ​ច្រើនយ៉ាង​គឺ ចាក់​ឌីស ចាក់​មេម៉ូរី ស្តាប់​វិទ្យុ បាញ់​ប្លូធូ​ និង​ពិសេស​សម្រាប់​និយាយ​មេក្រូ ងាយស្រួល​ចល័ត សរុប​ចំនួន​១២​គ្រឿង សម្រាប់​ប្រើ​ជា​ប្រយោជន៍ ក្នុង​ការ​ជួបជុំ​សំណេះ​សំណាល ក្នុង​កម្មវិធី​ផ្សេងៗ។

ក្នុង​នោះ​ចែក​ជូន​ដល់​សាលា​ខណ្ឌ​ចំនួន​១, សាលាសង្កាត់​ចំនួន​១, ស្នាក់​ការ​ភូមិ​ចំនួន​៦, វិទ្យាល័យ​ចំ​នួន​១, អនុវិទ្យាល័យ​ចំនួន​១, និង​វត្ត​ចំនួន​២ ដោយ​ក្នុង​១​វត្ត​ទទួល​បាន ឧបករណ៍​បំពង​សំឡេង​១ ថវិកា​៥០​ម៉ឺន​រៀល និង​យាយជី តាជី ចំណុះជើងវត្ត​ទាំង​២ ក៏​ទទួល​បាន​ថវិកា​ម្នាក់​១​ម៉ឺន​រៀល​ផង​ដែរ៕

​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន ​

​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន ​