ត្រឹម​មួយ​សប្ដាហ៍​ តារា​ចម្រៀង​ល្បី​៣​រូប​ត្រូវ​​ឈឺ​ចាប់​ស្រប​​គ្នា​ដោយសារ​ស្នេហា

កាល​ពី​សប្ដាហ៍​មុន​ពិត​​ជា​​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​វិស័យ​ចម្រៀង ដោយសារ​តែ​មាន​តារា​ល្បី​៣​រូប​គឺ Taylor Swift ,Zayn Malik និងDemi Lovato បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ដៃគូ​​ក្នុង​សប្ដាហ៍​តែមួយ។ ទោះជា​យ៉ាងណាក្ដី ក្នុង​ចំណោម​តារា​ទាំង​៣​មាន​តែ​ Demi Lovato ម្នាក់​គត់​ដែល​ចេញ​មុខ​ប្រកាស​បែកបាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រភព​ជិតស្និទ្ធ​ជា​អ្នក​ទម្លាយ។ ចុះ​រឿង​ហេតុ​អ្វី​បាន​ពួក​គេ​ប្រេះស្រាំ​បែប​នេះ?

 

​​ Taylor Swift

 

ត្រឹម​មួយ​សប្ដាហ៍​ តារា​ចម្រៀង​ល្បី​៣​រូប​ត្រូវ​​ឈឺ​ចាប់​ស្រប​​គ្នា​ដោយសារ​ស្នេហា

 

តារា​ចម្រៀង​ប៉ុប​អាមេរិក Taylor Swift និង​មិត្ត​ប្រុស​ជា​ DJ Calvin Harris  បាន​ផ្ដាច់​ចំណង​ស្នេហា​ជាមួយ​គ្នា​​កាល​ពី​ថ្ងៃ​ទី​ ១ ខែ មិថុនា។ តាម​ប្រភព​ជិតដិត​បាន​បង្ហើប​ថា៖ “Taylor និង Adam (ឈ្មោះ​ពិត​របស់​ Calvin) គ្មាន​ជម្លោះ​អ្វី​ធំ​ដុំ​ទេ ប៉ុន្តែ​គ្រាន់​តែ​មនោសញ្ចេតនា​​​រវាង​ពួក​គេ​លែង​មាន​ដូច​មុន។ Adam គឺ​ជា​អ្នក​សុំ​បញ្ចប់។ ពួក​គេ​បាន​ព្រម​បញ្ចប់​វា​​តាម​សម្រួល។ Taylor កើត​ទុក្ខ​ខ្លាំង​ណាស់​ពេល​នេះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ទាក់ទង​គ្នា​ជា​មិត្ត​ធម្មតា”។ ចំណែក​ឯ​ប្រភព​មួយ​ទៀត​និយាយ​ថា៖”Calvin មិន​អាច​​ផ្ដល់​អ្វី​ដែល​ Taylor ទាមទារ​ចង់​បាន ទើប​ពួក​គេ​បែក​គ្នា”។

 

Zayn Malik

 

ត្រឹម​មួយ​សប្ដាហ៍​ តារា​ចម្រៀង​ល្បី​៣​រូប​ត្រូវ​​ឈឺ​ចាប់​ស្រប​​គ្នា​ដោយសារ​ស្នេហា

 

វា​ពិត​ជា​ខ្លី ត្រឹម​រយៈពេល​៦​ខែ​ តារា​ចម្រៀង​អង់គ្លេស Zayn Malik​និង​តារា​ម៉ូដែល Gigi Hadid ដោយ​ប្រភព​មួយ​បាន​ប្រាប​ទៅ eonline កាល​ពី​ថ្ងៃ​ទី​ ២ ខែ មិថុនា។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ចែកផ្លូវ​គ្នា ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពី​រធ្លាប់ឈ្លោះ​​គ្នា​ កាល​ខួប​កំណើត​របស់ Gigi។ ចាប់​ពី​ពេល​នោះ​មក​ទំនាក់ទំនង​តារា​វ័យ​ក្មេង​ទាំង​ពីរ​មិន​ស្រុះស្រួល​គ្នា​សោះ។ យ៉ាងណាក្ដី គេ​ជឿជាក់​ថា Zayn និងGigi អាច​នឹង​ត្រូវ​គ្នា​វិញ​នៅ​ពេល​ណាមួយ។

 

Demi Lovato

 

ត្រឹម​មួយ​សប្ដាហ៍​ តារា​ចម្រៀង​ល្បី​៣​រូប​ត្រូវ​​ឈឺ​ចាប់​ស្រប​​គ្នា​ដោយសារ​ស្នេហា

 

ចំណង​ស្នេហ៍​៦ឆ្នាំ​របស់ Demi Lovato និង​មិត្ត​ប្រុស Wilmer Valderrama ដើរ​ដល់​ផ្លូវ​បំបែក បន្ទាប់​ពី​ពួក​គេ​ប្រកាស​លើ​បណ្ដាញ​សង្គម​​​ព្រម​គ្នា។ ក្នុង​សារ​វែង​ល្មម​ដ៏​មាន​អត្ថន័យDemi បាន​រាយរាប់​ថា​៖ “បន្ទាប់​ពី​៦​ឆ្នាំ​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​និង​អស្ចារ្យ​ជា​មួយ​គ្នា ពួក​យើង​បាន​សម្រេច​ចិត្ត​បញ្ចប់​ស្នេហា​មួយ​នេះ។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​សម្រាប់​ពួក​យើង​ទាំង​ពីរ ប៉ុន្តែ​អ្វី​ដែល​ពួក​យើង​ដឹង​ច្បាស់​បំផុត គឺ​ថា​យើង​ទាំង​ពីរ​ធ្វើ​ជា​មិត្ត​ល្អ​នឹង​គ្នា​ប្រសើរ​ជាង។ ពួក​យើង​នឹង​នៅ​តែ​គាំទ្រ​ លើក​ទឹក​ចិត្ត​គ្នា​ជានិច្ច។ អរគុណ​អ្នក​គ្រប់​គ្នា​ដែល​តែងតែ​ផ្ដល់​ទឹក​ចិត្ត​និង​ការ​គាំទ្រ​រយៈ​ពេល​ ៦ឆ្នាំ​មក​នេះ” ៕

 

ចុចអាន៖Taylor Swift ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ដោយ​បង្ហាញ​ខ្លួន​ក្នុង​​ថ្ងៃ​មង្គល​ការ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail /​eonline

​​​​​