​ទម្លាប់​អាក្រក់​ទាំង ៦ ដែល​អ្នក​គួរ​បោះបង់ចោល ពេល​ឈានដល់​អាយុ ៣៥ ឆ្នាំ​

​ទម្លាប់​អាក្រក់​ទាំង ៦ ដែល​អ្នក​គួរ​បោះបង់ចោល ពេល​ឈានដល់​អាយុ ៣៥ ឆ្នាំ​

​ប្រសិនបើ​អ្នក​ឈាន​ជើង ចូល​ដល់​អាយុ​លើស ៣០ ហើយ អ្នក​គួរតែ​ចាប់ផ្តើម បោះបង់​នូវ​ទម្លាប់ ឬ​សកម្មភាព​មួយចំនួន ដើម្បី​ជួយ​ឲ្យ​ខ្លួនឯង មាន​សុខភាព​ល្អ និង​សប្បាយ​ចិត្ត​។

១. ឈប់​ប្រៀបធៀប​ខ្លួនឯង ទៅ​នឹង​អ្នក​ដទៃ​
​វា​គ្មាន​ប្រយោជន៍​អ្វី​នោះទេ ដែល​គិតថា គេរ​ក​បាន​ច្រើន អ្នក​រក​បាន​តិច ពីព្រោះ អ្នក​មិន​ប្រាកដថា ជីវិត​ក្នុង​គ្រួសារ​គេ មាន​សុភមង្គល​ដូច​អ្នក​ឡើយ​។

២. ឈប់​ខ្ជះខ្ជាយ​
​វា​ជា​ពេល​ដែល​អ្នក ត្រូវ​ចាប់ផ្តើម​សន្សំ​លុយ ដើម្បី​កសាង​គ្រួសារ​ផ្ទាល់ខ្លួន​មួយ​ហើយ​។

៣. មាន​ទម្លាប់​គេង​ឲ្យបាន​ទៀងទាត់​
​ការ​គេង​បែបនេះ អាច​ធ្វើឲ្យ​សុខភាព​អ្នក​ចុះ​ខ្សោយ ហើយ​អារម្មណ៍​ក៏​មិន​ល្អ​ដែរ​។

៤. យកចិត្ត​អ្នកដទៃ​វិញ​ម្តង​
​ជាង ៣០ ឆ្នាំ​មកនេះ អ្នក​ប្រហែលជា​គិតថា ខ្លួនឯង​លើសគេ ហើយ​មិន​សូវ​គិត ឬ​យកចិត្ត​គេ​មក​ដាក់​ក្នុង​ចិត្ត​ខ្លួនឯង​ឡើយ តែ​ពី​ពេលនេះ​តទៅ អ្នក​ត្រូវ​គោរព និង​បំពេញចិត្ត​អ្នក​ដ៏​ទៃ ឲ្យបាន​ច្រើន​ជាង​ចិត្ត​ខ្លួនឯង និយាយ​រួម គឺ​អំណត់​។

៥. ស្រឡាញ់​ជើង​
​ជើង ជា​សរីរាង្គ​ចាំបាច់​ណាស់ សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដូច្នេះ អ្នក​ត្រូវ​ចាប់ផ្តើម​ថែរក្សា​ជើង តាមរយៈ​ការពាក់​ស្បែកជើង​ទាប ទន់ និង​មាន​ខ្យល់​ចេញចូល​។ ត្រូវ​ឧស្សាហ៍​ម៉ាស្សា​ជើង​ផង​។

៦. សកម្ម​
​អ្នក​ត្រូវ​ដឹងថា រាងកាយ​ដែល​សកម្ម នឹង​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយ​រស់​បាន​យូរ​។  ដូច្នេះ អ្នក​ត្រូវ​ហាត់ប្រាណ និង​បញ្ចេ​សកម្មភាព​រាងកាយ ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។