ការ៉ុត “​អាវុធ​” ថ្មី​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​

ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេស បានប្រកាសថា ការ៉ុតជា “អាវុធ” ថ្មីមួយ ក្នុងសង្គ្រាមប្រឆាំងតបជំងឺមហារីកក្រពេញប្រូស្តាត។ បើតាមលទ្ធផលនៃការ ស្រាវជ្រាវមួយដែលដឹកនាំដោយសាស្ត្រចារ្យ Norman Maitland មកពីសកលវិទ្យាល័យ York បានបង្ហាញថា របបទទួលទានមួយសម្បូរវីតាមីន A អាចជាកូនសោ ដើម្បីវាយបំបាក់ជំងឺមហារីកក្រពេញប្រូស្តាត ដោយសារវាធ្វើឱ្យជំងឺនេះ ប្រែជាងាយព្យាបាលជាង។ ពួកអ្នកស្រាវជ្រាវ បានរកឃើញថា អាស៊ីត retonoic (សារជាតិគីមីមួយ ត្រូវបានបង្កើតពីវីតាមីន A) អាចធ្វើឱ្យថយចុះលទ្ធភាពទន្ទ្រាន ទៅកាន់ជាលិកា ជុំវិញរបស់ជំងឺមហារីកនេះ។

វីតាមីន A អាចត្រូវបានរកឃើញនៅក្នុងពពួកអាហារ ដូចជា ការ៉ុត ដំឡូងជ្វា និងបន្លែបៃតង។សាស្ត្រចារ្យ Maitland បានឱ្យដឹងថា “ប្រសិនជំងឺនេះ ត្រូវរារាំងក្នុងក្រពេញប្រូស្តាតនោះ វាមានបន្ថែមលទ្ធភាពច្រើន អាចត្រូវព្យាបាលដោយពពួកថ្នាំធម្មតា។ តាំងពីច្រើនឆ្នាំមកនេះ យើងបានដឹងថា កម្រិតវីតាមីន A ទាបនៅក្នុងឈាមរបស់បុរស មានពាក់ព័ន្ធដល់ជំងឺមហារីកក្រពេញប្រូស្តាត។ ប៉ុន្តែពុំទាន់មានអ្នកណាយល់អំពីយន្តការពាក់ព័ន្ធ”។ក្នុងមួយ ឆ្នាំៗ មានបុរសអង់គ្លេស ៤១.០០០នាក់ ត្រូវបានវិនិច្ឆ័យថា កើតជំងឺមហារីកក្រពេញប្រូស្តាត និងជាង ១.០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ៕

ប្រភព៖ iknow

  • ការ៉ុត “​អាវុធ​” ថ្មី​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: