សម្រកទម្ងន់ជាមួយខ្ទឹមស ដោយគ្រាន់តែចំណាយពេលត្រឹមតែ 1 នាទីប៉ុននោះ

ខ្ទឹមស គឺជាគ្រឿងទេសមួយប្រភេទដែលត្រូវបានមនុស្សស្ទើរជុំវិញពិភពលោកប្រើប្រាស់វាដើម្បីចំអិនម្ហូបជារៀងរាល់ថ្ងៃ ដោយសារតែវាជួយអោយម្ហូបមានរសជាតិឆ្ងាញ់ និងមានប្រយោជន៍ចំពោះសុខភាព។ នៅក្នុងខ្ទឹមសគឺសម្បូរទៅដោយសាធាតុ Allicin ដែលវាជាសារធាតុដែលមានឥទ្ធិពលនិងមានគុណសម្បត្តិបំផុតសំរាប់រាងកាយមនុស្ស។ ប៉ុន្តែខ្ទឹមសនឹងត្រូវបាត់បង់ប្រសិទ្ធិភាពប្រសិនបើវាត្រូវចំអិន  ដូចនេះហើយទើបលោកអ្នកគួរតែទទួលទានខ្ទឹមស្រស់ជារៀងរាល់ថ្ងៃ។

សម្រកទម្ងន់ជាមួយខ្ទឹមស ដោយគ្រាន់តែចំណាយពេលត្រឹមតែ 1 នាទីប៉ុននោះ

វេជ្ជៈបណ្ឌិតជាច្រើនបានអះអាងថា ខ្ទឹមសឆៅអាចជួយការពារ និង ព្យាបាលបញ្ហាសុខភាពជាច្រើនដូចជា, ជំងឺស្ទះសរសៃឈាម, ជំងឺបេះដូង, ផ្តាសាយ, គ្រុនក្ដៅ និងបញ្ហាផ្លូវដង្ហើមជាដើម។ លើសពីនេះទៅទៀត វាមានថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ, បន្សាបជាតិពុលក្នុងរាងកាយ និងជួយដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពបំផុត។

តើត្រូវទទួលទានខ្ទឹមយ៉ាងម៉េចទើបអាចស្រកទំងន់បាន?

វិធីទី១៖ យកខ្ទឹម 3-4 កំពឹស មកចិញ្រ្ចាំអោយម៉ត់ រួចដាក់ក្នុងចានមួយហើយទុកវាចោលរយៈពេល15នាទី ។ ក្រោយមកទទួលទានវានៅពេលព្រឹក។ វាគឺជាការល្អបំផុតនៅពេលដែលយើងទទួលទានខ្ទឹមសនៅពេាះទទេ ព្រោះវានឹងធ្វើអោយរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានច្រើន និងយ៉ាងងាយស្រួល។

វិធីទី២៖ យកខ្ទឹមប្រហែល 2-3ទៅកិនលាយជាមួយទឹកឃ្មុំ1ស្លាបព្រា បន្ទាប់មកទទួលទានវាជារៀងរាល់ថ្ងៃ។ 3ថ្ងៃក្រោយពីបានទទួលទានល្បាយនេះ អ្នកនឹងសម្គាល់ឃើញថាមានមានសុខភាពល្អ និងមានកំលាំងថាមពលច្រើនជាងមុន។ លើសពីនេះទៅទៀត បន្ទាប់ពីលោកអ្នកទទួលទានបាន7ថ្ងៃ អ្នកនឹងស្រកទម្ងន់គូរអោយកត់សំគាល់ផងដែរ៕

ប្រភព៖ khmerwonder

  • សម្រកទម្ងន់ជាមួយខ្ទឹមស ដោយគ្រាន់តែចំណាយពេលត្រឹមតែ 1 នាទីប៉ុននោះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: